Connect with us

ព័ត៌មានជាតិ

គ្រូ និងយុវជន អំពាវនាវ​ដល់​សិស្ស យុវជន​ឱ្យ​មក​ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET) ឱ្យបានផុសផុលទាំង​អស់​គ្នា

បានផុស

នៅ

គ្រូ និងយុវជន អំពាវនាវដល់សិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ផុសផុល​ទាំងអស់គ្នា ខណៈ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​កំពុងបើក​ទទួល​ពាក្យ​ចូលរៀននៅទូទាំងប្រទេសផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង សុវណ្ណ នាយក​អនុវិទ្យាល័យ ឆាយឆុប ខេត្តកំពង់ស្ពឺអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់កូនៗដែលជាសិស្សថ្នាក់ទី១២ ដែល​ទើប​តែ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ឆ្នាំ២០២៤ ត្រូវ​ពិនិត្យ​មើល​ថា ប្រសិន​បើ​ពុំ​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​បញ្ជូន​កូនៗទៅសិក្សានៅសាកលវិទ្យាល័យទេ សូម​ជំរុញ​កូន​ឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល។

លោក​នាយក​សាលា​បន្ត​ថា ការ​ចាប់​យក​ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺ​មាន​សារៈសំខាន់​ណាស់ ពី​ព្រោះ​វា​ជា​ស្ពាន​ចម្លង​អនាគត​របស់​យុវជន កូនៗ សិស្សានុសិស្ស​ទាំង​អ្នក​ទទួល​បាន​លទ្ធផល​ល្អ និងមិនទទួលបានលទ្ធផលគាប់ប្រសើក្នុងការប្រឡងថ្នាក់ទី១២ កាលពីពេលថ្មីៗ​នេះ។ ការ​សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ធ្វើ​ឱ្យ​យុវជន សិស្សានុសិស្ស​មាន​ជំនាញមួយច្បាស់លាស់ មាន​បំណិន​ប្រចាំ​ជីវិត សម្រាប់​ស្វែង​រក​ការងារ​ធ្វើ មាន​ប្រាក់​ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯង ផ្គត់​ផ្គង់​គ្រួសារ ងើប​ផុត​ពី​ជីវភាព​លំបាក លើស​ពី​នេះ​អាច​ជួយសង្គមជាតិផងដែរ។

លោកនាយកបន្ថែមថា រាជរដ្ឋាភិបាល​បា​នដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ដោយ​ឥតគិតថ្លៃ ហើយថែម​ទាំងផ្តល់ប្រាក់ឧបត្ថម្ភ​ថែម​ទៀត ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ។ ជារួម រាជ​រដ្ឋាភិបាល​មានគោលបំណងដ៏ធំមួយ​ដើម្បី​ជួយជ្រោមជ្រែង​យុវជនឱ្យមានចំណេះដឹង មាន​ជំនាញគ្រប់ៗគ្នា។ ដូច្នេះហើយកូនៗ ក្មួយ សិស្សានុសិស្សទាំងអស់ សូមចាប់យកឱកាសនៃការសិក្សាជំនាញនេះឱ្យបាន។

ចំណែក អ្នកនាង មាន់ ម៉ានី ក្រុមការងារទទួលពាក្យ និងចុះឈ្មោះចូលរៀនវគ្គ TVET 1.5M នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល យុវជនត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមួយសន្លឹក រូបថត ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រងហានិភ័យត្រូវភ្ជាប់មកជាមួយបណ្ណក្រីក្រ និង​បណ្ណសមធម៌​ទាំងនោះ​ដើម្បីបាន​សិក្សា​ជំនាញ​ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

អ្នកនាង​បាន​គូស​បញ្ជាក់​បន្ថែម​ថា សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស មាន​វេន​សម្រាប់ជ្រើសរើសក្នុងការចូលរៀន ដល់ទៅ៧វេន ក៏​ប៉ុន្តែ​អ្នក​នាង​មើល​ឃើញ​ថា សិស្ស​ភាគច្រើន​ចូល​រៀន​ក្នុង​វេន ទី១ វគ្គថ្ងៃនិងរសៀល ចាប់ពីថ្ងៃចន្ទ ដល់សុក្រ  ទី២ វគ្គ​វេន​យប់​ចាប់​ពី​ថ្ងៃចន្ទ ដល់សុក្រ និងទី៣ វគ្គចុងសប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្យ។ ការដាក់ចេញនូវវេនបណ្តុះបណ្តាលច្រើនវេនដូចនេះ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់ពលរដ្ឋ យុវជន ដែលមានការងារធ្វើ និងរវល់នៅថ្ងៃចន្ទ សុក្រ អាច​ជ្រើស​រើសវេនដើម្បីសិក្សា​តាម​តម្រូវការ​បាន។

ទន្ទឹមនេះ យុវជន ហេង ស៊ុនហេង មក​ពី​ខេត្តកោះកុង ដែល​បាន​មក​ដាក់ពាក្យចុះឈ្មោះ ចូលវគ្គរៀនជំនាញថែទាំ និងជួសជុលរថយន្តនៃកម្មវិធី TVET 1.5M នៅវិទ្យាស្ថាន លើកឡើងថា ខ្លួនសម្រេចចិត្តមកសិក្សាជំនាញនៅវិទ្យាស្ថាន ITI  ដោយសារក្តីស្រលាញ់ខាងយានយន្ត ហើយ​មាន​បំណង​ប្រាថ្នា​ចង់​បាន​ការងារ និងទទួលបានប្រាក់ចំណូលសមរម្យនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ខណៈមានតែការសិក្សាជំនាញទេដែលអាចធ្វើឱ្យខ្លួនអាចបន្តការសិក្សាបាន ដោយសារ​ជីវភាព​គ្រួសារ​លំបាក។

យុវជន​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ឆ្នាំ២០២៤ សូម​នាំ​គ្នា​មកចុះឈ្មោះចូលរៀនទាំងអស់គ្នា ​ពី​ព្រោះ​ការ​សិក្សាជំនាញមានរយៈពេលខ្លី រៀន​ដោយ​ឥតគិតថ្លៃ ស្រួល​រក​ការងារ​ធ្វើ ជា​ពិសេសនោះ​យុវជន​អាច​បន្ត​ការ​សិក្សាផ្សេងៗ​ទៀត​បន្ទាប់​ពី​សិក្សាជំនាញចប់នៅគ្រឹះស្ថានបណ្តុះបណ្តាល។ ជា​រួម​យុវជន​រូប​នេះ មើលឃើញថា ការសិក្សាជំនាញ TVET គឺជាស្ពានចម្លងយុវជនជាពិសេសយុវជនដែលមានជីវភាពក្រីក្រ អាចបន្តលើវិថីនៃការសិក្សាបាន។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧ ត្រូវ​បាន​ដាក់​ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកម្មវិធី​សិក្សា​ជំនាញ​មួយ​នេះ​គឺ​មិន​មាន​ការ​បង់​ថ្លៃសិក្សា, និង​ថែម​ទាំង​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, សិក្សារយៈពេល៤ ខែ ដោយ​អាច​ជ្រើសរើស​ជំនាញសិក្សាដែលខ្លួនពេញចិត្ត។ កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​មួយ​នេះ​កំពុង​តែ​ដំណើរការបណ្តុះបណ្តាលយុវជនជាច្រើន​ម៉ឺន​នាក់ ហើយបច្ចុប្បន្ននៅតែបន្ត​ជ្រើសរើសយុវជនចូលសិក្សានៅទូទាំងប្រទេសផងដែរ។

សម្រាប់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ 1286 ឬ 1297៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម