Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំ​ប្រតិភូ ចូល​រួម​មហា​សន្និបាត​នគរបាលអន្តរជាតិលើកទី៩២

បានផុស

នៅ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ទទួល​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាននគរបាល​ជាតិ អញ្ជើញ​ដឹកនាំ​ប្រតិភូទៅ​ចូលរួម​មហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដឹកនាំប្រតិភូនេះ ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស​នា​ថ្ងៃទី ៤-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

មហា​សន្និបាត​ស្ថាប័ន​នគរបាល​អន្តរជាតិ​លើក​ទី​៩២​នេះ នឹង​មាន​របៀបវារៈ​សំខាន់ៗ​ជា​ច្រើន​សម្រាប់​ស្ថាប័ន​នគរបាលនៃប្រទេសជាសមាជិកទាំង១៩៦ប្រទេស ធ្វើការ​បូក​សរុប​អំពី​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កិច្ចការនគរបាលទាំងកម្រិតទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសបេក្ខភាពជាអគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​នគរបាលអន្តរជាតិ ថ្នាក់ដឹកនាំ និងប្រតិភូប្រចាំតំបន់ នៃ​គណៈ​កម្មាធិការ​ប្រតិបត្តិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្មេងទំនើង
សន្តិសុខសង្គម២ ម៉ោង មុន

មន្ត្រីនគរបាលពីរនាក់ ត្រូវក្រុមក្មេងទំនើង​ជិះ​ម៉ូតូ​ប្រដេញគ្នាបុករងរបួស

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

ព័ត៌មានជាតិ២២ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម