Connect with us

ព័ត៌មានជាតិ

ការប្រណាំងទូកខ្នាតតូច នៅស្រុកកោះញែក ទាក់ទាញអ្នកទស្សនាយ៉ាង​ច្រើន​កុះករ

បានផុស

នៅ

ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ បាន​មក​ទស្សនា​ការ​ប្រណាំង​ទូកង ខ្នាត​តូច ជា​លក្ខណៈ​ប្រពៃណី នៅ​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ជាមួយ​ភាព​សប្បាយ​រីករាយ​ក្រៃលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ ពិធី​ប្រណាំង​ទូកង ខ្នាត​តូច ជា​លក្ខណៈ​ប្រពៃណី នៅ​ស្រុក​កោះ​ញែក ត្រូវ​បាន​បញ្ចប់។ ក្នុង​នោះ ទូក​ទទួល​បាន​ជ័យលាភី​លេខ ០១ គឺ ឈ្មោះ សេះស​ឦសាន ជា​ទូក​របស់​អភិបាល​ស្រុក​ថ្មី​នេះ និង​ជា​ទូក​ដំបូង​មិន​មាន​ប្រវត្តិ​ធ្លាប់​ចូលរួម​ប្រកួត​នោះ​ទេ។ ចំពោះ​ទូក​ជ័យលាភី​លេខ ០១ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៨០ ម៉ឺន​រៀល ពី​រដ្ឋបាល​ស្រុក ដែល​ប្រាក់​ទាំងនោះ​បាន​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរសជន​នានា។

ក្រុម​ទូក​ទទួល​បាន​ជ័យលាភី​លេខ ០១ មាន​ចំណុះ​ទូក​តែ ១៨ នាក់ ប៉ុណ្ណោះ តែ​ពួកគាត់​មាន​ក្តី​សង្ឃឹម​ថា នឹង​អាច​ទៅ​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ នា​ពេល​ខាងមុខនេះ ទោះ​លក្ខខណ្ឌ​ចូលរួម​ប្រកួត​នោះ ចាប់ពី ២២ នាក់ ឡើង​ទៅ​ទើប​អាច​ចូលរួម​ប្រកួត​បាន​ក៏ដោយ។ ពួកគាត់​រំពឹង​យ៉ាង​មុតមាំ​ថា បើ​សិន​ជា​អាច ឆ្នាំក្រោយ នឹង​បង្កើត​ទូក​ចំណុះ ២២ នាក់ ដើម្បី​អាច​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​បាន ដើម្បី​លើក​កម្ពស់​មុខមាត់​ខេត្ត​មណ្ឌលគិរី ដែល​ជា​ខេត្ត​ស្ថិត​នៅ​ភូមិភាគ​ឦសាន ប្រទេស​កម្ពុជា។

លោក សី ទូច អភិបាល​ស្រុក​កោះ​ញែក បាន​មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​អុំទូក គឺជា​ពិធី​បុណ្យ​កេរ​ដំណែល​ពី​ដូនតា។ ពិធី​នេះ ប្រារព្ធ​មិន​អាច​ខ្វះ​បាន​នា​រដូវ​រំហើយ​ចូល​មក​ដល់ ហើយ​រដ្ឋបាល​ស្រុក ក៏​មាន​ឱកាស​រៀបចំ​ពិធី​ប្រណាំង​ទូក​បែប​ប្រពៃណី​នេះ​បាន​ដែរ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ មក​ទស្សនា​កម្សាន្ត ជាពិសេស​ក្រោម​ម្លប់ នៃ​សន្តិភាព។

លោក​អភិបាល​ស្រុក​កោះ​ញែក បន្ត​ថា លោក​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ខេត្ត​មណ្ឌលគិរី អាច​រៀបចំ​ពិធី​ប្រណាំង​ទូក​ង​ខ្នាត​តូច​នេះ​ឡើង ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អកអំបុក នា​ឧកាស​ខាងមុខ។

លោក​អភិបាល​ស្រុក​កោះ​ញែក បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​កីឡាករ​ដែល​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង ទោះបី​ទូក​មួយ​ចំនួន ត្រូវ​បាន​លេច​ពេល​កំពុង​ប្រកួត​នោះ ដោយ​មិន​ទទួល​បាន​ជយលាភី លោក​ក៏​សូម​កោត​សរសើរ​ពី​ទឹកចិត្ត​ដ៏​ក្លាហាន​ដែល​បាន​ប្រឹងប្រែង​ព្យាយាម​ប្រកួត​រហូតដល់​ទី​បញ្ចប់។

ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ​ទស្សនា​ការ​ប្រណាំង​ទូកង ខ្នាត​តូច នេះ បាន​បង្ហាញ​នូវ​ភាព​សប្បាយ​រីករាយ​ក្រៃលែង ដែល​បាន​ឃើញ​ភ្ញៀវ​ទេសចរ​ផ្សេងៗ ទៀត មក​ទស្សនា​យ៉ាង​ច្រើន​កុះករ ហើយ​ចង់​ឃើញ​អាជ្ញាធរ​ស្រុក រៀបចំ​កម្មវិធី​នេះ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៩ វិនាទី មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ១៦ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ២០ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម