Connect with us

ព័ត៌មានជាតិ

ប.ស.ស ជំរុញពលរដ្ឋរួសរាន់ទៅធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី រដ្ឋាភិបាល

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ ពិសេស​បុគ្គល​ស្វ័យ​និយោជន៍​ដែល​មិន​ទាន់​មាន​ប័ណ្ណ​ ប​.​ស​.​ស ប្រញាប់​រួសរាន់​ទៅ​ធ្វើ​ប័ណ្ណ​សមាជិក ប​.​ស​.​ស នៅ​តាម​សាខា​នានា ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ ​ពី​រដ្ឋាភិបាល ​ក្នុងនោះ​លែង​បារម្ភ​ទៅ​មន្ទីរពេទ្យ​ពេល​មាន​ជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ប​.​ស​.​ស បាន​បញ្ជាក់​ថា នៅ​ពេល​ពលរដ្ឋ​មាន​ប័ណ្ណ​សមាជិក ប​.​ស​.​ស​. អស់​បារម្ភ​ថ្លៃ​ពេទ្យ មាន​ការ​គាំពារ​ពេល​មាន​គ្រោះថ្នាក់ កាត់បន្ថយ​ចំណាយ​ក្នុង​គ្រួសារ សម្រាលកូន​ដោយ​ឥត​អស់​លុយ និង​សម្រាលកូន​បាន​ប្រាក់​ឧបត្ថម្ភ​ទៀត​ផង។

ប​.​ស​.​ស បាន​បន្ថែមថា ​ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ទាក់ទិន​នឹង​ការធ្វើ​ប័ណ្ណ​ ប​.​ស​.​ស​. សូម​ទំនាក់ទំនង​មកកាន់​លេខ ១២៨៦ ឬ​ ១២៩៧ ឬ ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់ ​ប​.​ស​.​ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា​ បេឡា​ជាតិ​សន្តិសុខ​សង្គម​ ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផងដែរ​ ដោយ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥតគិតថ្លៃ​ នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស ទូទាំង​ប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណៈ និង​ឯកជន ក្នុងនោះដែរ​ ប្រសិនបើ​កុមារ​ជួប​គ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​ បេឡា​ជាតិ​សន្តិសុខ​សង្គម​ នឹង​ផ្តល់​ប្រាក់​វិភាជន៍​បូជាសព​ផងដែរ​។ ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ គឺជា​ការ​គិតគូរ​ដល់​សុខុមាលភាព​របស់​កុមារ ជាពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អប្រសើ​ជាង​មុន ដែល​អាចជួយ​ទៅដល់​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​ភាព​នាពេល​អនាគត។

លោក​បានឱ្យដឹងថា ​គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ ​២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានទទួល​សមាជិក​របស់​ខ្លួន​កើនឡើង​ដល់ ២ ៥៤៣ ៨៧០ នាក់​ ស្រី ១ ៤១៣ ០១១ នាក់។ ក្នុងនោះ បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ​ចំនួន ៤៨២ ៥៧៧ នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់​, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៣៦២ ៣៥៥ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ១១៦ ៩៥០ នាក់ ដែល​ទាំងនេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម