ព័ត៌មានជាតិ
កម្ពុជា-អូស្ត្រាលី ជំរុញភាពជាដៃគូសម្រាប់ផលប្រយោជន៍ទៅវិញទៅមក
កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជំរុញភាពជាដៃគូដ៏រឹងមាំសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ការប្ដេជ្ញានេះ បានលើកឡើងដោយប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Derek YIP ក្នុងជំនួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Derek YIP បានលើកឡើងអំពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ដោយភាគីទាំងពីរ បានបញ្ជាក់ឡើងវិញភាពជាដៃគូដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះការរីកចម្រើន និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដែលបានកត់សម្គាល់ទំនាក់ទំនងទ្វេភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។

ប្រមុខការទូតកម្ពុជា ក៏បានសម្តែងការកោតសរសើរចំពោះការគាំទ្រដ៏យូរអង្វែងរបស់អូស្ត្រាលីសម្រាប់កម្ពុជា ដោយបានរំលេចពីតួនាទីដ៏សំខាន់របស់អូស្ត្រាលី ក្នុងនៅក្នុងវិស័យជាច្រើន ដូចជា ការកសាងសមត្ថភាព ការអភិវឌ្ឍសង្គម និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។ លោក ក៏បានចែករំលែកអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាក្របខណ្ឌដ៏សំខាន់ ក្នុងគោលដៅអភិវឌ្ឍន៍ជាតិផងដែរ៕


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង