Connect with us

ព័ត៌មានជាតិ

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីនៃការធ្វើអំបុក

បានផុស

នៅ

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនពីចំណេះជំនាញធ្វើអំបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើអំបុក មានជាអាទិ៍ ការជ្រើសរើសប្រភេទស្រូវ ការហាល លីងស្រូវ ការដាល់អំបុក ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិ​ជុំ​គ្រៀល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ដើម្បីជាការចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីពីដូនតាខ្មែរ ជាពិសេសការផ្ទេចំណេះដឹង និងជំនាញនៃការធ្វើអំបុកពីមួយជំនាន់ទៅមួយជំនាន់ឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។

គួរបញ្ជាក់ផងដែរថា អំបុក គឺជាអាហារដ៏មានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងពិធី “សំពះព្រះខែ និងអកអំបុក” ដែលជាផ្នែកមួយដ៏សំខាន់នៃព្រះរាជពិធីបុណ្យ “អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក”។ ក្រៅពីបម្រើឱ្យការរៀបចំពិធីតាមបែបជំនឿសាសនា អំបុក ជាអាហារដ៏ឆ្ងាញ់ពិសា ហើយគេអាចយកទៅច្នៃធ្វើជាបង្អែម ឬម្ហូបបានយ៉ាងច្រើនប្រភេទថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម