Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញបង្កើនការផ្សព្វផ្សាយអប់រំជំងឺទឹកនោមផ្អែម តាមសាលារៀន និងសហគមន៍

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ជំរុញ​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ​ទៅលើ​បណ្ដុំ​មនុស្ស សាលារៀន សហគមន៍ ​អំពី​ការបង្ការ និង​ប្រុងប្រយ័ត្ន​ការពារ​ជំងឺ​ទឹកនោមផ្អែម​ ខណៈ​ជំងឺ​នេះ​កំពុងមាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​ ៣ របស់​សមាគម​បច្ចេកវិទ្យា ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា ក្រោម​ប្រធានបទ «​នវានុវត្តន៍​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​»​ កាលពី​ថ្ងៃទី ០២ ​វិច្ឆិកា លោក​រដ្ឋមន្ត្រី ​បាន​ណែ​នាំឱ្យ​ពង្រឹង​ការពារ​បឋម​ដោយ​ធ្វើការ​ពិនិត្យ និង​តាមដាន​ជាប្រចាំ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ទាំង​ឯកជន និង​រដ្ឋ​។ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការថែទាំ ដោយ​តាមរយៈ​វិធាន​គន្លឹះ​ដូចជា ការលើកកម្ពស់ ការណែនាំ​ព្យាបាល និង​ថែទាំ​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពោធ​ឈាម​។ ការរួមបញ្ចូល​បច្ចេកវិទ្យា​នៅ​កិច្ចការ​ នៃ​ជំងឺ​ទឹកនោមផ្អែម​នេះ ដូចជា​ការ​តាមដាន​ប្រព័ន្ធ​ឌីជីថល ក្នុងការ​តាមដាន​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​នេះ បាន​នៅ​ទូទាំងប្រទេស (ឯកជន និង​រដ្ឋ​)។

លោក​រដ្ឋមន្ត្រី​ បាន​ជំរុញឱ្យមាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ជួយ​ដល់​ការគាំទ្រ ស្រាវជ្រាវ ពិភាក្សា​ និង​ផ្នែក​អន្តរ​ជំនាញ ក្នុងការ​ការពារ​ជំងឺ​ទឹកនោម​ និង​គាំទ្រ​គ្រប់​កិច្ចការ​ទាំងឡាយ ដែល​មាន​នៅក្នុង​សហគមន៍​ទាំង​ជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺ​ទាំងឡាយ រួមទាំង​ចិត្តសាស្ត្រ​ផងដែរ​។

លោក​រដ្ឋមន្ត្រី សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិកសមាគម​បច្ចេកវិទ្យា​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា សូម​បន្ត​រួមចំណែក ផ្តល់​កិច្ចសហការ និង​គាំទ្រ​បន្ថែម​ទៀត​ដល់​ការអភិវឌ្ឍ ការកែទម្រង់ និង​ការបណ្តុះបណ្តាល ក្នុង​វិស័យ​សុខាភិបាល ​និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ជំនាញ ត្រូវ​ដកស្រង់​បទពិសោធ​ជាមួយ​ប្រទេស​មាន​ការរៀបចំ​បានល្អ នូវ​ស្តង់ដារ ​នៃ​របប​អាហារ​សម្រាប់​រៀបចំ​ជា​សារ​អប់រំ​សុខភាព ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ អំពី​ស្តង់ដារ​របប​អាហារ​ប្រចាំថ្ងៃ​ដែល​គួរ​បរិភោគ ដើម្បី​កាត់បន្ថយ​ការកើតឡើង​នូវ​ជំងឺមិនឆ្លង​។

គួរ​បញ្ជាក់ថា​ សន្និសីទ​នេះ​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​មួយ ដែល​បាន​ចូលរួម​ពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់ និង​ចែករំលែក​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ចំណេះដឹង សំដៅ​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់ និង​ស៊ីជម្រៅ​ពី​សកម្មភាព​អនុវត្ត​វេជ្ជសាស្ត្រ​ថ្មីៗ និង​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល ដែល​មន្ត្រី​សុខាភិបាល​គ្រប់រូប ត្រូវមាន​មូលដ្ឋាន​ចំណេះដឹង​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​ក្នុងពេល​បំពេញ​ភារកិច្ច​របស់ខ្លួន និង​អាច​ចាប់យក​ឱកាស និង​បទពិសោធន៍​ល្អៗ ដើម្បី​បំពេញការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព មាន​ទំនួល​ខុសត្រូវ និង​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម