Connect with us

ព័ត៌មានជាតិ

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

បានផុស

នៅ

ក្រុមនិស្សិតប្លាស្ទិក នៅថ្ងៃទី ០៣ ខែ វិច្ឆិកានេះ បានផ្តួចផ្តើមយុទ្ធនាការ សម្អាតសំរាមទាំងក្នុងទឹកសមុទ្រ និងលើគោក នៅកោះស្តេច ខេត្តកោះកុង ក្នុងគោលបំណងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងគ្មានសំរាម។

យុទ្ធនាការនេះ រៀបចំឡើងនៅសាលាស្រុក គិរីសាគរ នាខេត្តកោះកុង និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍ ដែលរស់នៅតំបន់នោះ។ ពួកគេបានសហការគ្នាដើរប្រមូលសំរាមក្នុងទឹក និងលើគោក តាមរយៈយុទ្ធនាការ «កោះស្តេច កោះស្អាត កោះគំរូ ដើម្បីបង្កើនភាពទាក់ទាញជាគោលដៅទេសចរណ៍» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ព្រឹត្តិការណ៍នេះ ក៏មានការចងបដា ដោយសរសេរថា «ចូលរួមដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកោះស្តេច កោះស្អាត កោះគំរូ»។ បន្ថែមពីនេះ ក៏បានណែនាំដល់ពលរដ្ឋឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងអប់រំគាត់ពីផលប៉ះពាល់ដល់សុខភាពនៃការរស់នៅមិនស្អាតផងដែរ។

គួរសម្រាបថា ក្រុមនិស្សិតប្លាស្ទិក តែងតែបំផុសគំនិតឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយមានយុវជនជនជាតិខ្មែរ និងបរទេស ជាបន្តបន្ទាប់ បានស្ម័គ្រចិត្ត​ដើរប្រមូលសំរាមនៅភូមិសាស្រ្តរាជធានីភ្នំពេញនៅតាមលូ និងប្រឡាយនានា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម