Connect with us

ព័ត៌មានជាតិ

ប.ស.ស និងអង្គការអុកស្វាម រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ ពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​អង្គការ​អុកស្វាម (OXFAM)​ កាលពី​ថ្ងៃទី ​៣ ​វិច្ឆិកា​ បាន​រៀបចំ​វេទិកា​ប្រចាំ​ឆ្នាំ​ថ្នាក់​តំបន់​ក្រោម​មូលបទ ៖ គាំពារ​សង្គម​សម្រាប់​ទាំងអស់គ្នា ដើម្បី​អន្តរកាល ប្រកបដោយ​យុត្តិធម៌​នៅ​កម្ពុជា ​នាសាលប្រជុំ​សួន​ទឹក​គជ់​ស្វាយព្រៃ ខេត្ត​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ថ្លែងថា​ កិច្ចសហការ​រវាង ប​.​ស​.​ស និង​អង្គការ​អុក​ស្វា​ម រៀបចំ​បង្កើត​វេទិកា​ប្រចាំឆ្នាំ​ថ្នាក់​តំបន់​នេះ​ឡើង​ ដើម្បី​ពង្រឹង​យន្តការ​គណនេយ្យ​ភាព​សង្គម​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម ស្វែងយល់​ពី​ការយល់ឃើញ បញ្ហា​ប្រឈម និង​សំណើ​នានា និង​ពង្រឹង​កិច្ច​សហការគ្នា និង​កិច្ចសន្ទនា​សង្គម រវាង​និយ័ត​ករ និង​ប្រតិបត្តិ​ករ នៃ​របប​សន្តិសុខ​សង្គម ជាមួយ​ថ្នាក់ដឹកនាំ​សហគមន៍ និង​តំណាង​កម្មករ-និយោជិត ដើម្បី​ស្តាប់​អំពី​កង្វល់ សំណើ និង​ចងក្រង​ធាតុ​ចូល​នានា ដែល​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ការតាក់តែង​គោលនយោបាយ ក្នុងន័យ​ធានា​ការ​គាំពារ​សង្គម​សម្រាប់​ទាំងអស់គ្នា ដើម្បី​អន្តរកាល​ប្រកបដោយ​យុត្តិធម៌​នៅ​កម្ពុជា។

តាមរយៈ​វេទិកា​ប្រចាំឆ្នាំ​ថ្នាក់​តំបន់​ខាងលើនេះ លោក​បណ្ឌិត​អគ្គនាយករង សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហការ ​និង​កិច្ច​សន្ទនា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​នឹង​ក្លាយជា​ពុទ្ធិ ធាតុ​ចូល និង​វិធីសាស្ត្រ​សំខាន់ៗ ដើម្បី​ជា​គន្លឹះ​ក្នុងការ​រៀបចំ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​ការងារ​បន្ទាប់ សម្រាប់​អនុវត្ត​ការងារ​ប្រកបដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ដែលជា​ការរួមចំណែក​លើក​កម្ពស់ និង​ការពង្រីក​របប​សន្តិសុខ​សង្គម​កម្ពុជា ទៅដល់​ប្រជាជន​គោលដៅ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្ដប់​សុខភាព​ជា​សកល។

នា​ឱកាស​នេះ​ដែរ លោក ម៉ែន អេង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ​បាន​ថ្លែង​អំណរគុណ​ដល់ ប​.​ស​.​ស និង​អង្គការ​អុក​ស្វា​ម (OXFAM) ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​នានា ដែល​បាន​សហការ​រៀបចំ​វេទិកា​នេះ​ឡើង ជាពិសេស លោក ​ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​នូវ​គ្រប់​វិស័យ​ទូទាំង​ខេត្ត ចុះបញ្ជី​កម្មករ-និយោជិត​របស់​ខ្លួន​មក ប​.​ស​.​ស ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ របប​សន្តិសុខ​សង្គម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម