ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ៖ បច្ចេកវិទ្យាឌីជីថល ក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល កំពុងបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី ២១ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “STEM ក្នុងវិស័យថាមពលបៃតង” លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ យុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «ខ្ញុំសូមក្រើនរំឭកដល់ប្អូនៗ យុវជនទាំងអស់ បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថល កំពុងបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទោះស្ថិតក្នុងកាលៈទេសៈណា ក៏បច្ចេកវិទ្យាឌីជីថលអាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យប្រទេសមួយអាចមានសេដ្ឋកិច្ចលូតលាស់ ឬអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មប្រពៃណី ទៅជាឧស្សាហកម្មទំនើបក្នុងរយៈពេលដ៏ខ្លីបាន។ ក្នុងនោះការសិក្សាមុខវិជ្ជា STEM (Science-វិទ្យាសាស្ត្រ, Technology-បច្ចេកវិទ្យា, Engineering-វិស្វកម្ម, Mathematic-គណិតវិទ្យា) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនេះ»។

លោក បានសង្ឃឹមថា បេក្ខជនទាំងអស់ នឹងប្រើប្រាស់សមត្ថភាពទេពកោសល្យឱ្យអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែងដណ្ដើមយកជ័យលាភីលេខ ១ លេខ ២ និងលេខ ៣ សម្រាប់ឆ្នាំ ២០២៤។ តែទោះយ៉ាងណា សូមកុំផ្តោតតែទៅលើការជាប់ធ្លាក់ ត្រូវចំណាយពេលវេលាដ៏ខ្លីនេះ ជាអនុស្សាវរីយ៍ និងជាការចងចាំដ៏ល្អសម្រាប់យើងទាំងអស់គ្នា ដូចជា ការបង្កើតទំនាក់ទំនងល្អរវាងយុវជនមកពីគ្រប់មជ្ឈដ្ឋាន ការចែករំលែកបទពិសោធ ចំណេះដឹង ចំណេះធ្វើ រួមមាន បំណិនការងារជាក្រុម ភាពជាអ្នកដឹកនាំ ភាពអត់ធ្មត់ ភាពជឿជាក់លើខ្លួនឯង ដែលអាចក្លាយជាទុនសម្រាប់ប្អូនៗ ទាំងអស់គ្នា យកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី ២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងគោលបំណង (១) ជំរុញសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) (២) លើកទឹកចិត្តយុវជនឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតថ្មី និងច្នៃប្រឌិត និង (៣) ផ្តល់ឱកាសឱ្យយុវជនបានចែករំលែកបទពិសោធ និងបង្ហាញស្នាដៃរបស់ខ្លួនទៅដល់យុវជនដទៃទៀត៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា