ព័ត៌មានជាតិ
មន្ត្រីសុខាភិបាល ណែនាំឱ្យមន្ទីរពេទ្យបង្អែកកម្រិត៣ពង្រឹងផ្នែកសង្គ្រោះបន្ទាន់ សង្គ្រោះកម្រិតធ្ងន់ ផ្នែកវះកាត់ ឱ្យកាន់តែមានគុណភាព
លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខភាពបឋមមន្ទីរពេទ្យបង្អែកកម្រិត៣ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកកម្រិត៣ សម្រាប់ជុំទី៣ ត្រូវយកចិត្តទុកដាក់ពិនិត្យពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះកម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្រ្ត ដែលផ្នែកទាំង៤នេះ ជាចំណុចសំខាន់ដែលថ្នាក់ដឹកនាំចុះពង្រឹងមន្ទីរពេទ្យត្រូវតែយកចិត្តទុកដាក់ពិនិត្យធ្វើការកែលម្អ និងណែនាំទៅតាមការជាក់ស្ដែងក្នុងគោលបំណងធ្វើឱ្យផ្នែកទាំង៤នេះផ្ដល់សេវាប្រកបដោយគុណភាព សុវត្ថិភាពនិងមានការកែប្រែនៅរបៀបរបបដែលមិនទាន់សមស្រប។

លោកណែនាំបែបនេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខភាពបឋមមន្ទីរពេទ្យបង្អែកកម្រិត៣។ ក្រៅពីការណែនាំខាងលើ លោកក៏បានណែនាំពីចំណុចសំខាន់ៗដល់ថ្នាក់ដឹកនាំដែលចុះគាំទ្រពង្រឹងមន្ទីរពេទ្យបង្អែកកម្រិត៣ សម្រាប់ជុំទី៣ដូចជា ពិនិត្យទៅលើការរៀបចំកែលម្អទីធ្លា សោភណភាពអនាម័យ និងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ និងឯកសណ្ឋានរបស់បុគ្គលិកឱ្យបានសមរម្យ និងមានភាពល្អប្រសើរជាងពេលកន្លងមក។ បន្ថែមពីនេះ ក៏ត្រូវពិនិត្យទៅលើដំណើរការនៃការផ្ដល់សេវារបស់មន្ទីរពេទ្យ និងជួយណែនាំរៀបចំលំហូរអ្នកជំងឺមកទទួលសេវាជាពិសេសផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកចុះឈ្មោះ និងកន្លែងបញ្ជរបង់ប្រាក់។

លោកវេជ្ជបណ្ឌិត ណែនាំឱ្យថ្នាក់ដឹកនាំត្រូវពិនិត្យមើលឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗរបស់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក៏ពិនិត្យណែនាំការប្រើប្រាស់ថវិកាក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពផងដែរ។
សូមជម្រាបថា កិច្ចប្រជុំខាងលើ មានគោលបំណងរៀបចំឡើងដើម្បី ១.ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់ថ្នាក់ដឹកនាំដែលបានចុះអភិបាលគាំទ្រពង្រឹងមន្ទីរពេទ្យបង្អែកកម្រិត៣ក្នុងជុំទី២ កន្លងមក។ ទី២ រៀបចំផែនការសកម្មភាពសម្រាប់ជុំទី៣ ដែលនឹងត្រូវចុះអភិបាលគាំទ្រ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ និងទី៣ ពិភាក្សាពីការអនុវត្ត និងគម្រូនៃការចុះទៅពិនិត្យ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ