ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារព្រៃទា
នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផ្សារព្រៃទា ក្នុងភូមិព្រៃទា ១ ដើម្បីណែនាំអាជីវករដាក់លក់ឱ្យបានត្រឹមត្រូវ ជៀសវាងស្ទះចរាចរណ៍ដល់អ្នកដំណើរ។

ដោយទទួលបានបទបញ្ជាពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ចោមចៅទី ៣ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ ផ្សារព្រៃទា ស្ថិតក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣។
អាជ្ញាធរបានឱ្យដឹងថា អាជីវករបានយល់ដឹងច្រើនក្នុងការដាក់លក់លើដងផ្លូវ ជៀសវាងការកកស្ទះពេលកម្មករចេញពីធ្វើការរោងចក្រនៅតំបន់នោះ។

ជាមួយគ្នានេះដែរ អាជ្ញាធរ ក៏បានណែនាំបន្ថែមទៀត ដើម្បីឱ្យអាជីវកកាន់តែយល់ច្បាស់អំពីសណ្ដាប់ធ្នាប់។ ក្នុងនោះ អាជ្ញាធរ ក៏បានអរគុណដល់អាជីវកដែលបានចូលរួមសហការផងដែរ៕
អត្ថបទ ៖ សុខា







-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា