​ព្រះ​មហាក្សត្រី​ ទទួល​បាន​គ្រឿង​​ឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត​ពី​រដ្ឋាភិបាល​ចិន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​ព្រះ​មហាក្សត្រី​ ទទួល​បាន​គ្រឿង​​ឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត​ពី​រដ្ឋាភិបាល​ចិន

Published

on

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ទទួល​បាន​គ្រឿង​ឥស្សរិយយស « មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន» ជាគ្រឿង​ឥស្ស​រិយ​យស​ថ្នាក់​ខ្ពស់​បំផុត ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។
 
ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែ​វិច្ឆិកា ឆ្នាំ២០២០ នៅ​វិមាន​មហា​ប្រជាជន​ចិន ដោយ​លោក​ ស៊ី ជិនពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក រ៉ូយ៉ាលឌូយខាំបូដ( Royal du Cam bodge)ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៥​ខែ​វិច្ឆិកា​នេះឲ្យដឹងថា គ្រឿង ឥស្សរិយយស « មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន»គឺ​សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការធ្វើ​ទំនើប​​ភាវូបនីយកម្ម​សង្គមនិយម​ចិន ការ​ជំ​រុញ​ការ​ផ្លាស់ប្ដូរ កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​បណ្ដា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភព​លោក​។

ការ​ថ្វាយ​គ្រឿង​ឥស្សរិយយស​ថ្វាយ​សម្ដេច​ព្រះ​មហាក្សត្រី​នេះ គឺ​​ក្នុង​គោល​បំណង​ដើម្បី​ជា​កិច្ច​ថ្វាយ​​ការ​ដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃ​សម្ដេច​ព្រះ​មហាក្សត្រី ចំពោះ​ចំណង​មិត្តភាព កម្ពុជា-ចិន។

បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ដដែល​បាន​សរសេរ​ថា សម្ដេច​ព្រះមហាក្សត្រី ព្រះអង្គ​បាន​រួម​ចំណែក​ដ៏​សំខាន់​បំផុត ជាមួយ សម្ដេច​ព្រះវររាជបិតាជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​លោក ជូ អេនឡាយ ក្នុងនាម លោកប្រធាន ម៉ៅ សេទុង និងមហាប្រជាជនចិន ក្នុងការកសាងចំណង​មិត្តភាព​រវាង​ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបានចូលរួមបន្តថែរក្សា ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិន រហូតមក​ដល់​ពេល​បច្ចប្បន្ន ហើយ ព្រះអង្គ នៅតែគង់ជាសាក្សីដ៏សំខាន់ក្នុងដំណើរប្រវត្តិសាស្រ្តជាង ៧០ឆ្នាំកន្លង​មកនេះ ។

ក្នុងព្រះបរមនាមជា ព្រះមហេសី នៃ​ព្រះប្រមុខរដ្ឋ នៃប្រទេសមួយ ព្រះអង្គ បានគាល់បម្រើ និងរួមចំណែក​យ៉ាងក្លៀវក្លា ជាមួយ សម្ដេច​ឪ ក្នុងការទទួល​ស្វាគមន៍​គណៈប្រតិភូ​ជាន់ខ្ពស់ នៃប្រទេសចិន មកកាន់កម្ពុជា ជាពិសេសក្រោយពេលដែលស្ថានការណ៍នយោបាយកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំង ចំពោះការប្រ​ឈម​ក្រោយ​រដ្ឋប្រហារ ថ្ងៃទី ៨ មីនា ធ្វើឲ្យ ព្រះអង្គ​ទាំង​ទ្វេ ត្រូវ​ភៀស​ព្រះ​កាយ​ទៅគង់នៅទីក្រុងប៉េកាំង ។

នៅក្នុងជីវិតនិរទេស នាទីក្រុងប៉េកាំង ព្រះអង្គ បានបំពេញព្រះរាជតួនាទី ជាព្រះរាជលេខាធិការផ្ទាល់ របស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយ ព្រះអង្គ បានជួយរៀបចំលិខិតឆ្លងឆ្លើយ លិខិតឯកសារផ្សេងៗ ការ​ស្រង់​ព័ត៌មាន និង​ការកត់ត្រាទុកនូវ​ព័ត៌មាន​លើ​ទំព័រ​ការសែត​ដែលទាក់ទងនិង​សភាពការណ៍នៃ​ប្រទេស​កម្ពុជា និងបំពេញព្រះរាជតួនាទី ជាព្រះ​ប្រធាន​កាកបាទក្រហម​កម្ពុជា នៅក្រោម​ក្រប​ខណ្ឌ​នៃ​រាជរដ្ឋា​ភិ​បាល​បង្រួបបង្រួម​ជាតិ​កម្ពុជា ។

ព្រះអង្គ បាន​ដង្ហែ សម្ដេច​ឪ យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​តាម​ខេត្ត​នានា​ជាច្រើន ទូទាំង​សាធារណរដ្ឋ​ប្រជាមានិតចិន ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីថ្នាក់ដឹកនាំកំពូលចិនគ្រប់ជំនាន់ និង​មហាប្រជាជនចិន គ្រប់ស្រទាប់​វណ្ណៈ និងក្នុងជំនួបនយោបាយសំខាន់ៗ​ជាច្រើនរាប់មិនអស់ជាមួយ​ថ្នាក់ដឹកនាំកំពូលៗរបស់ចិន។

ក្នុងបុព្វហេតុ នៃព្រះរាជកិច្ចជា​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​នេះ​ហើយ ទើប​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រ​ជា​មានិត​ចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿង​ឥស្សរិយយសថ្នាក់ខ្ពស់បំផុតថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត៕

អត្ថបទ ៖ សំអឿន


 
 
 
 
 
 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ3 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ3 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ4 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ4 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម