ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌបឹងកេងកង ដាក់គ្រឿងចក្រឈូសឆាយជង្ហុកលើផ្លូវ ៣២២ ក្រោយពលរដ្ឋសំណូមពរ
ក្រោយមានសំណូមពរពីប្រជាពលរដ្ឋ ផ្លូវជង្ហុកក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលរងការខូចខាត និងមានទឹកដក់លើផ្លូវ កន្លងមក ពេលនេះរដ្ឋបាលខណ្ឌបឹងកេងកង បានដាក់គ្រឿងចក្រធ្វើការឈូសឆាយ ត្រៀមនឹងអ៊ុតកៅស៊ូឡើងវិញ លើផ្លូវលេខ ៣២២ កែងផ្លូវមុនីវង្ស សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គួររំលឹកផងដែរថា កន្លងមកមានប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរៀបរាប់ពីការលំបាកក្នុងការធ្វើដំណើរ និងបានសំណូមពរទៅកាន់អាជ្ញាធរពីបញ្ហាផ្លូវនេះផងដែរ។ ផ្លូវខាងលើនេះ ចាប់ផ្ដើមខូចខាតកាន់តែខ្លាំងទៅៗ ដោយសារមកពីកត្តារថយន្តដឹកដី រថយន្តក្រឡុកស៊ីម៉ងត៍ជាដើម ដែលបង្កឲ្យកើតមាននូវជង្ហុកសំបុកមាន់កាន់តែច្រើនស្ទើរតែជិះមិនកើតតែម្ដង ខូចខាតប្រវែងប្រហែលជិត ១០០ ម៉ែត្រ។
សូមបញ្ជាក់ថា លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានប្រាប់ឲ្យដឹងថា ចំពោះកំណាត់ផ្លូវកំពុងរងការខូចខាតនេះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

លោកអភិបាលបន្តថា ដោយសារតែគម្រោងមានច្រើន ដូច្នេះហើយផ្លូវដែលខូចខាតនេះ អាជ្ញាធរនឹងផ្ដើមការជួសជុលនៅចុងឆ្នាំ ២០២៤ នេះតែម្ដង។
ដោយឡែក លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង ក៏បានសុំការអធ្យាស្រ័យដល់ប្រជាពលរដ្ឋក្នុងការយឺតយ៉ាវ ដោយសារកន្លងមកមានភ្លៀងធ្លាក់ច្រើនពិបាកជួសជុលឡើងវិញ។ ដូច្នេះហើយ ក្រោយលែងមានធ្លាក់ភ្លៀងបន្ត ដោយនៅពេលនេះ អាជ្ញាធរកំពុងក្រាលគ្រួស ចាក់កៅស៊ូ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?