ព័ត៌មានជាតិ
កម្ពុជា-ចិន បង្កើនកិច្ចសហការអភិវឌ្ឍបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល
វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិនកម្ពុជា បានប្រកាសរៀបចំំឡើង ក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហការរវាងកម្ពុជាចិនបន្ថែមទៀត ជាពិសេសលើផ្នែកបច្ចេកវិទ្យាក៏ដូចជាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជារួមរបស់ប្រទេសទាំងពីរកម្ពុជាចិន។
ថ្លែងនៅក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិនកម្ពុជានៅព្រឹកមិញនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តិ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងរហ័ស និងបានក្លាយជាជន្ទល់ថ្មីមួយបន្ថែមសម្រាប់គាំទ្រកំណើននិងធានាភាពធន់សេដ្ឋកិច្ច។

បច្ចេកវិទ្យាឌីជីថលបានជំរុញនវានុវត្តន៍ថ្មីៗដែលរូមចំណែកបង្កើតតម្លៃបន្ថែម បង្កើតផលិតភាពប្រសិទ្ធភាព ការងារ និងក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចសកល។
សម្រាប់កម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកជាចលករសំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា រដ្ឋាភិបាលនីតិកាលកាលទី ៦ បានប្រកាសដាក់ឲ្យអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា (២០២១- ២០៣៥) និងគោលនយោបាយរដ្ឋាភិបាលឌីជីថល (២០២២-២០៣៥) ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ជាត្រីវិស័យរៀបចំបរិវត្តកម្មឌីជីថលកម្ពុជា។
រដ្ឋាភិបាលនីតិកាលទី ៧ នេះដែរ ក៏បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដោយផ្តោតសំខាន់លើរបៀបវារៈធានាប្រសិទ្ធភាពសមិទ្ធកម្មតាមរយៈការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី ១ បានកំណត់អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយ ដើម្បីឆ្លើយតបបដិវត្តកម្មឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងជាមធ្យោបាយក្នុងការសម្រេចឲ្យបានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ចូលរួមក្នុងឱកាសបើកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិនកម្ពុជា លោក វ៉ាង វិនពីន ឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នរង្វង់ជុំថ្មីមួយនៃការអភិវឌ្ឍស៊ីជម្រៅនូវបដិវត្តបច្ចេកវិទ្យា និងបរិវត្តកម្មឧស្សាហកម្ម បានប្រែក្លាយសេដ្ឋកិច្ចឌីជីថលទៅជាចំណុចកំណើតថ្មីនៃសេដ្ឋកិច្ចសកល បរិវត្តកម្ម សង្គមឌីជីថលគឺជានិន្នាការរួមទៅហើយ។
លោកបន្តថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល់ទី១ របស់រដ្ឋាភិបាលកម្ពុជា បានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការកសាងសង្គមឌីជីថល ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះផ្សេងទៀត។ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់សារៈសំខាន់ការបណ្តុះបណ្តាលធនធានមនុស្សវិស័យឌីជីថល ជំរុញការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរដល់ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ទាក់ទងការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា លោក វ៉ាង វិនពីន អះអាងថា គឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តខ្លាំងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់