Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ថា ករណីក្មេងទំនើងទូទាំងប្រទេសបានបន្តថយចុះគួរឱ្យកត់សម្គាល់

បានផុស

នៅ

រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេសនៅបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង ១០ករណីប៉ុណ្ណោះ និងជាលក្ខណៈទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកស្ថានភាពនេះ ថា ជាផលកើតចេញពីការដាក់ចេញវិធានការប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយមានលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា លទ្ធផលនេះក៏កើតចេញពីការប្រតិបត្តិយ៉ាងសកម្មមិនខ្លាចនឿយហត់របស់អាជ្ញាធរ និងកងកម្លាំងគ្រប់មូលដ្ឋាន រួមទាំងការចូលរួមអប់រំ ណែនាំ ពីគ្រប់តួអង្គក្នុងសង្គម ព្រមទាំងការយល់ដឹងកាន់តែច្រើនជាងមុនពីសំណាក់ក្រុមយុវជន អំពីផលវិបាកនៃការបង្កសម្មភាពទំនើងក្នុងសង្គម។

គួរកត់សម្គាល់ថា ករណីក្មេងទំនើង ត្រូវបានរាជរដ្ឋាភិបាល កំណត់ចាត់វិធានការអាទិភាពក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់បណ្ដាអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ បង្ក្រាបឱ្យបានជាដាច់ខាតនូវករណីក្មេងទំនើងនេះ ដែលបង្កបញ្ហាអសន្តិសុខដល់សង្គម និងខូចសណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ ក្នុងឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ លោក ស សុខា ប្រមុខក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យអាជ្ញាធរ និងកម្លាំងបន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍ ដោយផ្ដល់អនុសាសន៍ថា ក្នុងករណីចាំបាច់ គួរយកពួកគេឱ្យទៅមើលពន្ធនាគារ ឬមណ្ឌលអប់រំ ក្នុងន័យដាស់តឿនឱ្យកែប្រែសកម្មភាព បើមិនចង់ជាប់ឃុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម