ព័ត៌មានជាតិ
Breaking News! ជនជាប់ឃុំជនជាតិវៀតណាមដែលរត់ចេញពីពន្ធនាគារស្វាយរៀង ត្រូវចាប់ខ្លួនបានមកវិញហើយ
ជនជាប់ឃុំជនជាតិវៀតណាម និងបក្សពួក ដែលរត់ចេញពីពន្ធនាគារខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែតុលា ពេលនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនវិញហើយ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ នេះ។ តាមសំណេរដដែល ការឃាត់ខ្លួននេះ គឺធ្វើឡើងនៅក្នុងភូមិសាស្ត្រប្រទេសវៀតណាម។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៨ ខែតុលា វេលាម៉ោង ៤៖៤០នាទីរសៀល ជនជាប់ឃុំជនជាតិវៀតណាម ឈ្មោះ ង្វៀង តុងហ្វឹង(NGUYEN TRONG NGUYEN) បានធ្វើ សកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេល ដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់ សំដៅទៅគូកន ឈ្មោះថា ហ្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ ដែលបានរង់ចាំជាស្រេច និងបានយកអាវុធខ្លីពីគូកនតម្រង់គំរាមទៅមន្ត្រីដែលដេញតាមពីក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។
ក្រោយទទួលកើតមានករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់តាំងក្រុម ការងារជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង។

ក្រោមកិច្ចសហការរួម និងអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា, វរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវទណ្ឌិត និងបក្ខពួកមកផ្តន្ទាទោស។
ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការ និងផ្ដល់ព័ត៌មានជូនសមត្ថកិច្ចវៀតណាម ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ដែលជាអ្នកមករំដោះ។
បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា