Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ជាមួយកាណាឌីយ៉ាគ្រុប  

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឯកជនចំនួន៣ គឺមន្ទីរពេទ្យ អ៊ីនធ័រឃែរ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ បានប្រារព្ធឡើងនៅមន្ទីរពេទ្យ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃកាណាឌីយ៉ាគ្រុប និងលោកស្រី លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC និងជានាយិកាប្រតិបត្តិនៃមន្ទីរពេទ្យអ៊ុនធ័រឃែរ។

អនុស្សរណៈនៃការយោគយល់គ្នាចំនួន៣នេះ រួមមាន៖ ១) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៊ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ៣) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកស្រី រដ្ឋា រស់​នៅ​ភូមិ​បណ្តែតទឹក កែច្នៃ​ដើមកំប្លោក ជារបស់ប្រើប្រាស់លក់ឲ្យភ្ញៀវទេសចរ ​រក​កម្រៃ​ទ្រទ្រង់ជីវភាពគ្រួសារ

ព័ត៌មានជាតិ៩ នាទីutes មុន

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេចធិបតី៖ ការដូរប្រមុខការទូត គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំង ខណៈបញ្ហាអន្តរជាតិកាន់តែស្មុគស្មាញ  

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ការ​វាយ​ប្រហារ​របស់​តួកគី​នៅ​ស៊ីរី​ជាង​​១០០លើក បង្ក​ឱ្យ​មនុស្ស​ជាង​១លាននាក់​​ប្រឈម​ខ្វះ​ទឹក​​និង​ថាមពល​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

UN៖ មនុស្ស​ជាង ១៤​លាន​នាក់​នៅអ៊ុយក្រែន កំពុង​ត្រូវការ​ជំនួយ​​បន្ទាន់

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

សន្តិសុខសង្គម២០ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

កីឡា៥១ នាទីutes មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ប្រធានក្រុមល្ខោនបាសាក់ ចង់ឃើញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតកម្មវិធីសិល្បៈបុរាណជាតិ

Sokha Hotels

ព័ត៌មានពេញនិយម