Connect with us

ព័ត៌មានជាតិ

ត្រឹម​ឆ្នាំ ២០២៥ ចិន​សន្យា​ជួយ​កម្ពុជា​សម្រេច​គោលដៅ​​ ​​​សេវាអ៊ីនធឺណិត​ល្បឿនលឿន​គ្រប​ដណ្តប់​ ១០០% នៅទីក្រុង និង ៧០% នៅ​ជនបទ

បានផុស

នៅ

ចិន​បាន​សន្យា​នឹង​ជួយ​កម្ពុជា​សម្រេច​គោលដៅ​ កសាង​ប្រព័ន្ធ​បណ្តាញ​ទូរស័ព្ទ​ចល័ត​នៅ​ក្នុងប្រទេស និង​ឈាន​សម្រេច​អត្រាប្រព័ន្ធ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​គ្របដណ្ដប់​នៅ​តំបន់ទីក្រុង​ឱ្យ​បាន ​១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ​ ២០២៥។ នេះ​បើ​តាម​​ឯកអគ្គរាជទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ២០២៤ និង​ពិធី​សម្ពោធ​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ច​ឌីជីថល​ចិន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​វេទិការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ២០២៤ និង​ពិធី​សម្ពោធ​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ច​ឌីជីថល​ចិន​កម្ពុជា​ ដែល​មានការ​ចូលរួម​ពី​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រួមទាំង​រដ្ឋមន្រ្តី​កម្ពុជា​​មួយ​ចំនួន​​ទៀត​ លោក វ៉ាង វិនពីន ឯកអគ្គរាជទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​កត់សម្គាល់​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​​ឌីជីថល​រវាង​ប្រទេសចិននិងកម្ពុជា កំពុង​ទទួល​បានការ​រីកចម្រើន​យ៉ាង​ខ្លាំង។

ខណៈ​ដែល​បដិវត្ត​បច្ចេកវិទ្យា និងបរិវត្តកម្ម​ឧស្សាហកម្ម​បានប្រែក្លាយ​សេដ្ឋកិច្ច​ឌីជីថល​​ទៅ​ជាចំណុច​កំណើតថ្មី​នៃ​សេដ្ឋកិច្ច​សកល ​ឯកអគ្គរាជទូត​ចិន​បាន​គូស​បញ្ជាក់​ថា ចិន​បាន​សកម្មក្នុង​ការ​ចូលរួមចំណែកកសាង​ប្រព័ន្ធ​បណ្តាញ​ទូរស័ព្ទ​ចល័តនៅ​ក្នុង​ប្រទេស​កម្ពុជា និង​កំពុងជំរុញ​​​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បានគោលដៅ​នូវអត្រាសេវាគ្របដណ្ដប់ប្រព័ន្ធអ៊ីនធឺណិត​ល្បឿន​លឿន​នៅតំបន់ទីក្រុង​ឱ្យ​បាន ​១០០% និងតំបន់ជនបទឱ្យបាន​៧០% នាឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងតែបញ្ចេញអស់សមត្ថភាព​​ដែល​មាន​ឧត្តមភាព​ខាង​បច្ចេកវិទ្យា ជំរុញ​ដាក់​ឱ្យអនុវត្តនិងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា​ក្លោដ (Cloud Technology) និងការទូទាត់​ប្រាក់​ចល័ត ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​លើក​កម្ពស់​កម្រិត​បច្ចេកវិទ្យាឌីជីថល និង​សម្រេចបានបរិវត្តកម្ម​ឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ២០២៤ និង​ពិធី​សម្ពោធ​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ច​ឌីជីថល​ចិន​កម្ពុជា​នៅ​ព្រឹកមិញ​នេះដែរ លោក អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តិ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បច្ចេកវិទ្យា​​ឌីជីថល​មានការ​រីក​ចម្រើន​យ៉ាង​រហ័ស និង​បាន​ក្លាយ​​ជា​ជន្ទល់​​ថ្មី​មួយ​បន្ថែម​សម្រាប់​គាំទ្រ​កំណើន​និង​ធានា​ភាព​ធន់​សេដ្ឋកិច្ច។

បច្ចេកវិទ្យា​ឌីជីថល​បាន​ជំរុញ​នវានុវត្តន៍​ថ្មីៗដែល​រូម​ចំណែក​បង្កើត​តម្លៃ​បន្ថែម បង្កើត​ផលិតភាព​ប្រសិទ្ធភាព ការងារ និង​ក្លាយ​ជា​កត្តា​ជំរុញ​ការ​តភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​សេដ្ឋកិច្ច​សកល។

យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​ទី ១ របស់រដ្ឋាភិបាល បាន​កំណត់​អាទិភាព​គន្លឹះ​ ៥ គឺ មនុស្ស ផ្លូវ ទឹក​ ភ្លើង ​និង​បច្ចេកវិទ្យា ជាពិសេស​បច្ចេកវិទ្យា​ឌីជីថល។

​លោក អូន ព័ន្ធមុនីរ័ត្ន បានគូស​បញ្ជាក់ថា បច្ចេកវិទ្យា​ឌីជីថល​ត្រូវ​បាន​កំណត់​ជា​អាទិភាព​គន្លឹះ​ថ្មី​មួយដើម្បី​ឆ្លើយតប​បដិវត្ត​កម្ម​ឧស្សាហកម្ម​ ៤.០ និង​បរិវត្ត​កម្ម​​ឌីជីថល​នៃ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា ក៏​ដូចជា​ឆ្លើយតប​តម្រូវការ​​ក្នុង​ការ​លើក​កម្ពស់​ផលិតភាព​សេដ្ឋកិច្ច​ដែល​ជា​គ្រឹះ​ និង​ជា​មធ្យោបាយ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម