Connect with us

ព័ត៌មានជាតិ

ក្រសួង នឹងជំរុញការលើកកម្ពស់គុណភាពសេវាតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ​នៃ​ក្រសួងសុខាភិបាល​ បាន​អះអាងថា​ ក្រសួង ​នឹង​បន្ត​លើកកម្ពស់​ការអនុវត្ត និង​នវានុវត្តន៍​នូវ​អន្តរាគមន៍​នានា​ ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​អន្តរាគមន៍​សុខភាព​សាធារណៈ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​គ្រប់​កម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី ០៨ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ស្ដីពី​សុខភាព​កុមារ ក្រោម​ប្រធានបទ បច្ចុប្បន្នភាព​ជំងឺ​កុមារ ៥ ​កាលពី​ថ្ងៃទី ​០២ ​វិច្ឆិកា​ នៅ​សណ្ឋាគារ​សុខា​សៀមរាប លោកស្រី​សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទារក​កម្ពុជា​ បាន​បន្តថា ​ក្រសួង​ ក៏​នឹង​ពង្រឹង និង​ពង្រីក​សេវា​អប់រំ លើកកម្ពស់​សុខភាព សេវា​បង្ការ សេវា​ថែទាំ​ព្យាបាល និង​បង្ការ​ហានិភ័យ​សុខភាព។ ការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​អន្តរាគមន៍​សុខភាព​សាធារណៈ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​គ្រប់​កម្រិត។ ការពង្រឹង​សមត្ថភាព​ប្រព័ន្ធ​សន្តិសុខ​សុខភាព ក្នុងការ​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​ដែល​លេចឡើង​/ លេចឡើង​សាជាថ្មី ជំងឺឆ្លង​ពី​សត្វ​មក​មនុស្ស សុវត្ថិភាព​ចំណីអាហារ ភាព​ស៊ាំ នៃ​មេរោគ នឹង​ឱសថ​ប្រឆាំង​មេរោគ និង​ហានិភ័យ​សុខភាព​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន នគរូបនីយកម្ម និង​គ្រោះមហន្តរាយ​ផ្សេងៗ និង​ការពង្រឹង​ភាព​ធន់ និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​សុខាភិបាល។

គួរ​បញ្ជាក់​ថា សន្និសីទ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង​ជំនាញ និង​សមត្ថភាព​របស់​គ្រូពេទ្យ​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​ទារក​ដែល​កើត​មុនពេល​កំណត់​ទាក់ទង​នឹង​ជំងឺ​សួត​រ៉ាំរ៉ៃ បង្កើន​ការ​យល់ដឹង​អំពី​ការបញ្ចេញ​លាមក​ដំបូង​របស់​ទារក ដែលជា​សញ្ញា ​នៃ​ជំងឺ​ទល់លាមក និង​ជំងឺ​ពោះវៀន​ពី​កំណើត ចែករំលែក​បទ​ពិសោធ​ទាក់ទង​ការ​ធ្វើ​កោសល្យវិច័យ​អំពី​មរណភាព​ទារក​នៅក្នុង​ខេត្តព្រះវិហារ ការគ្រប់គ្រង​ជំងឺ​ហូរ​ឈាម​ចំពោះ​កុមារ និង​ការ​ធ្វើ​តេស្ត​រហ័ស​សម្រាប់​ជំងឺគ្រុនឈាម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម