Connect with us

ព័ត៌មានជាតិ

ដើម្បីរំដោះភាពចង្អៀតណែន ទណ្ឌិត៣៣នាក់ ត្រូវផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុ ទៅមណ្ឌលអប់រំកែប្រែទី៣

បានផុស

នៅ

ដើម្បីរំដោះភាពចង្អៀតណែន  ទណ្ឌិតចំនួន៣៣នាក់ ត្រូវផ្ទេរចេញពីពន្ធនាគារខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែវិច្ឆិកា ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដែលមានទីតាំងស្ថិតនៅខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទើបផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី០៤ ខែវិច្ឆិកា នេះ។​  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មាន ការផ្ទេរទណ្ឌិត និងដឹកជញ្ជូនជនជាប់ឃុំចំនួន៣៣នាក់ គឺ ទទួលបានការអនុញ្ញាត ពី លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។  ការផ្ទេរនេះ  អគ្គនាយកដ្ឋានពន្ធនាគារ  សហការជាមួយមន្រ្តីពន្ធនាគារខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក វរអគ្គានុរក្សថ្នាក់លេខ១ អែល លាស់ អនុប្រធាននាយកដ្ឋានសន្តិសុខនៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព។

សូមជម្រាបជូនបន្តិចថា មណ្ឌលអប់រំកែប្រែទី៣ គឺមណ្ឌលដែលទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ១៥ឆ្នាំ រហូតមួយជីវិត។

គួរឱ្យដឹងថា នៅទូទាំងពន្ធនាគារក្នុងប្រទេសកម្ពុជាមានអ្នកជាប់ឃុំជាង៥ម៉ឺននាក់ ដែលអ្នកជាប់ក្នុងពន្ធនាគារភាគច្រើនគឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំនួនអ្នកជាប់ឃុំជាង៥ ម៉ឺននាក់នេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគាររអ៊ូថាជាចំនួនដ៏ច្រើន បណ្ដាលឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ បើទោះបីជាពង្រីកទំហំពន្ធនាគារក៏ដោយ ក៏នៅតែមានជនជាប់ឃុំកើនឡើងបន្ថែមជានិច្ច។

ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ សមត្ថកិច្ច បានបញ្ជូនអ្នកទណ្ឌិត ចេញពីពន្ធនាគារមួយទៅកាន់ពន្ធនាគារមួយទៀត ដើម្បីបន្តឃុំខ្លួន តួយ៉ាងកាលពីថ្ងៃទី២៣ ខែតុលា ទណ្ឌិតចំនួន ១៩៩នាក់ ត្រូវបានផ្ទេរចេញ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឃុំខ្លួនបន្ត។

ជាមួយគ្នា កាលពីថ្ងៃទី១៤​​ ខែតុលា ទណ្ឌិតចំនួន៤៤នាក់ ត្រូវបានផ្ទេរដឹកចេញពីពន្ធនាគារខេត្តកណ្ដាលទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងទីតាំងខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានផ្ទេរទណ្ឌិតចំនួន១៩៧នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម