Connect with us

ព័ត៌មានជាតិ

ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន

បានផុស

នៅ

ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបជជែកពិភាក្សាលើបញ្ហាជាច្រើន និងបញ្ហាសិទ្ធិសេរីភាព និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលត្រូវផ្សាយព័ត៌មានពិត ដើម្បីកុំឱ្យអ្នកស្ដាប់ ឬអ្នកអានយល់ច្រឡំខុស។ ជំនួបនោះធ្វើឡើង តាំងតែពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មកម៉្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បង្ហាញឱ្យដឹងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃចន្ទ នេះ ជាមួយរូបថតពីរសន្លឹក និងសំណេរដូច្នេះ៖«ជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស។»។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺសម្ដេចធ្លាប់ស្គាល់លោក ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែសម្ដេចមិនដែលមានឱកាសបានអង្គុយជជែកគ្នាលេងដូចថ្ងៃទី០៤​ ខែវិច្ឆិកា។

សូមរម្លឹកថា ​ លោក ម៉ិច ដារ៉ា ត្រូវបានឃាត់ខ្លួនត្រង់ចំណុចផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយលោកបង្ហោះរូបថតមួយ ដែលអាជ្ញាធរអះអាងថា លោក ម៉ិច ដារ៉ា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្រោយការឃាត់ខ្លួន លោកត្រូវបាន តុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល។

ក្រោយត្រូវបានឃុំខ្លួនរយៈពេលជិត១ខែ លោក  ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញ នៅម៉ោង១២ ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០២៤ ។ ការដោះលែងឱ្យនៅក្រៅឃុំ ធ្វើឡើងក្រោយ លោក ម៉ិច​ ដារ៉ា បានទទួលស្គាល់ថា រាល់សារដែលលោក បានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស។ លោក បានសូមធ្វើការសូមទោសម្ដងហើយម្ដងទៀត និងសម្ដែងការសោកស្តាយចំពោះកំហុសឆ្គង ដែលរូបបានប្រព្រឹត្ត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម