Connect with us

ព័ត៌មានជាតិ

យុវជន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ នឹង​ទទួល​បាន​ជំនាញ​ជាក់លាក់​មួយ ឆាប់​មាន​ការងារ​ធ្វើ និង​មាន​ប្រាក់​ចំណូល​សមរម្យ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហ៊ីង ស៊ីដេត អគ្គនាយក​អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បាន​លើក​ឡើង​ថា គ្រឹះស្ថាន​អប់​រំ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបើកឱកាស​សិក្សាសម្រាប់យុវជនកម្ពុជា ជាពិសេស​សិស្ស​ទើប​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយ​ភូមិ​ឆ្នាំ២០២៤​នេះ ឱ្យ​មក​ចុះ​ឈ្មោះ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅធ្វើឱ្យយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឆាប់​មាន​ការងារ​ធ្វើ  និងទទួល​បានប្រាក់ចំណូលសមរម្យ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារទៅថ្ងៃអនាគត។ លើស​ពី​នេះ​ទៅ​ទៀត យុវជន​អាច​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​កម្រិត​បន្ត​បន្ទាប់​ទៀត បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នេះ លោក ហ៊ីង ស៊ីដេត អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល សហគមន៍ ភាគីពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សូមជួយជំរុញកូនចៅ ឬ​យុវជន ជា​ពិសេស​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗ​នេះ ឱ្យ​មក​ចុះ​ឈ្មោះ​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់កម្រិតសិក្សា នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈទូទាំងរាជធានី-ខេត្ត លើមុខជំនាញសំខាន់ៗជាច្រើន ដែលទីផ្សារការងារកំពុង​មាន​តម្រូវ​ការខ្ពស់។

បន្ថែម​ពី​នេះ លោក ហ៊ីង ស៊ីដេត ក៏ជំរុញឱ្យមាតាបិតា ឬ អាណាព្យាបាល​របស់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ជួយ​ជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឱ្យ​មកចុះឈ្មោះ​ចូលរៀនឱ្យបានផុសផុល ដើម្បី​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ​ក្នុង​ការ​ទទួលបាន​នូវជំនាញបច្ចេកទេស​និងវិជ្ជាជីវៈ​មួយ​ច្បាស់លាស់ ដែល​ជា​ចក្ខុវិស័យអាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនីតិកាលទី៧នៃរដ្ឋសភា។

លោក​អគ្គនាយក ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការ នូវ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក គ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស បាននឹង​កំពុង​បន្តបេសកកម្ម​របស់​ខ្លួន​លើ​ការ​បណ្តុះបណ្តាល​យុវជនជាច្រើន​ម៉ឺននាក់​ផងដែរ ក្នុង​នោះ​មាន​យុវជនជាច្រើនបានបញ្ចប់ការសិក្សាជាបន្តបន្ទាប់ រួចបន្តចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនឯកជន និង​ទទួល​បាន​ការងារ​ធ្វើ​ស្រប​តាមជំនាញដែលខ្លួនបានរៀន ដោយទទួលបានប្រាក់ចំណូលសមរម្យ។

គួរ​បញ្ជាក់​ផងដែរ​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើស​យកវិស័យចំនួន១០មានដូចជា វិស័យ​ធុរកិច្ចនិងព័ត៌មានវិទ្យា មេកានិកទូទៅ/មេកានិករថយន្ត បរិក្ខារត្រជាក់និងកម្តៅ សំណង់ ទេសចរណ៍ សេវាកម្ម កសិកម្មនិងកសិឧស្សាហកម្ម អគ្គិសនីនិងថាមពល អេឡិចត្រនិច និងកម្មន្តសាល លើមុខជំនាញសរុបចំនួន ៤៥ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១លាន៥សែននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះ។ 

សម្រាប់យុវជនដែលមានបំណងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អាចទំនាក់ទំនងជាមួយអាជ្ញាធរឃុំ សង្កាត់ ឬក៏អាចទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ១២៩៧ ឬ ១២៨៦ ដើម្បីសួរព័ត៌មានបន្ថែម ឬក៏អាចធ្វើដំណើរទៅដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ​ណាមួយតែម្ដងក៏បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៥ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១០ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៦ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម