Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន ​នៅសល់​៤០​ម៉ឺន​ដូ​ស​ទៀត​នឹង​មកដល់​កម្ពុជា​ ក្នុង​កំឡុង​ខែ​មេសា​ខាងមុខ

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ វ៉ាក់សាំង​កូ​វីដ​១៩​ ស៊ី​ណូ​ហ្វា​ម​ ដែល​ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​នៅសល់​ចំនួន​៤០​ម៉ឺន​ដូ​ស​ទៀត ​ប្រហែលជា​មកដល់​កម្ពុជា ​ក្នុង​កំឡុង​ខែ​មេសា​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្តថា​«​វ៉ាក់សាំង​ចិន​នៅសល់​៤០​ម៉ឺន​ដូ​ស​ទៀត​នេះ ​តាម​ព័ត៌មាន​ទទួល​បាន​ គឺ​ប្រហែលជា​អាច​មក​ដល់​ក្នុង​កំឡុង​ខែ​មេសា​ តែ​ត្រង់​ថា​ មក​ថ្ងៃ​ណា​ពេលណា​ គឺ​នៅ​មិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ​»​។

​​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩​ ស៊ី​ណូ​ហ្វា​ម​ដល់​ប្រទេស​កម្ពុជា​ចំនួន​១​លាន​ដូ​ស​ ក្នុង​នោះ​៦០​ម៉ឺន​ដូ​ស បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​ទៅនេះ​ ដោយ​អញ្ជើញ​ទៅ​ទទួល​ដោយ​ផ្ទាល់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ​វ៉ាក់សាំង​៦០​ម៉ឺន​ដូ​ស​នោះ​ ត្រូវបាន​រាជរដ្ឋាភិបាល​ចែក​ទៅ​ក្រ​សួ ង​សុខាភិបាល​ចំនួន​៣០​ដូ​ស​ សម្រាប់​ចាក់​ដល់​ឥស្សរជន​ជាន់ខ្ពស់​មន្ត្រី​រដ្ឋាភិបាល​មន្ត្រី​បុគ្គលិក​សុខាភិបាល គ្រូពេទ្យ​ជួរមុខ មន្ត្រី​នគរបាលជាតិ​មន្ត្រី​ស៊ីម៉ាក់ អ្នក​ប្រមូល​សំរាម​និង​អ្នក​សារ​ព័ត៌មាន​។ ចំណែក​៦០​ម៉ឺន​ដូ​ស​ទៀត ​ប្រគល់​ជូន​ក្រសួងការពារជាតិ​ សម្រាប់​ចាក់​ជួន​ដល់​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ នាយទាហាន​និង​ពលទាហាន​។​

ក្រសួងសុខាភិបាល​បាន​ធ្វើ​ការ​ផ្អាក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឈ្មោះ​ស៊ី​ណូ​ហ្វា​ម (Sinopharm, Beijing Institute of Biological Products) សម្រាប់​អ្នក​ចាក់​លើក​ទី​១ ដោយសារ​ចំនួន​មាន​កំណត់ ហើយ​ក្រសួង​មាន​ភាព​ចាំបាច់ ត្រូវ​រក្សាទុក​សម្រាប់​ចាក់​លើក​ទី​២​។ ក្នុង​សេចក្ដីជូនដំណឹង របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា​ ដោយសារ​បច្ចុប្បន្ននេះ វ៉ាក់សាំង​កូ​វីដ​-១៩ ឈ្មោះ​ស៊ី​ណូ​ហ្វា​ម ដែល​ជា​ជំនួយ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ចំនួន​កំណត់ ហើយ​ក្រសួង​មាន​ភាព​ចាំបាច់ ដែល​ត្រូវ​រក្សាទុក​នូវ​វ៉ាក់សាំង​ក្នុង​ចំនួន សម្រាប់​ការចាក់​លើក​ទី​២ (​ដូ​ស​ទី​២) ជូន​ដល់​ក្រុម​មនុស្ស​មួយ​ចំនួន ដែល​ពួកគាត់​បាន​ចាក់​លើក​ទី​១ រួចហើយនោះ ក្រសួងសុខាភិបាល សូម​ប្រកាស​ផ្អាក​បណ្ដោះអាសន្ន នូវ​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ សម្រាប់​អ្នក​ដែល​ចាក់​លើក​ទី​១ (​ដូ​ស​ទី​១) តែ​នៅ​បន្ដ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ ជា​ធម្មតា​សម្រាប់​បុគ្គល ដែល​ត្រូវ​ចាក់​លើក​ទី​២ ចាប់ពី​ថ្ងៃ​ជូន​ព័ត៌មាន​នេះ​តទៅ​»​។​

​ក្រសួង​បន្តថា សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​ក្រុម​អាយុ​ពី​១៨​ឆ្នាំ ទៅ​៥៩​ឆ្នាំ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម លើក​ទី​២ ត្រូវ​អញ្ជើញ​មកកាន់​ទីតាំង​កន្លែង ដែល​ខ្លួន​បាន​ចាក់​លើក​ទី​១ ហើយ​សូម​រក្សា​សណ្តាប់ធ្នាប់​ល្អ គោរព​អនុវត្តន៍​ទៅតាម​ការចាត់ចែង ដោយ​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​រដ្ឋ នៅ​តាម​ទីតាំង​នោះ សូម​មេត្តា​កុំ​ប្រជ្រៀត​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការកកស្ទះ​មនុស្ស​នៅ​កន្លែង​ចាក់ ដោយ​មិន​សមស្រប​តាម​វិធានការ ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ខេត្ត​កោះកុង​កើន​ឥត​ឈប់ ឆ្លង​ថែម ០៨ នាក់​ទៀត មាន​ខ្មែរដល់ទៅ​ ០៧ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១០ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម