ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំឲ្យតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីឲ្យបានត្រឹមត្រូវដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិកត្រូវតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានរបស់មន្ត្រី (CheckIn Me) ដើម្បីគ្រប់គ្រងនូវព័ត៌មានមន្ត្រីមកបម្រើការងារ និងមន្ត្រីមិនបានបំពេញការងារ ព្រមទាំងត្រូវមានរៀបចំជារបាយការណ៍ប្រចាំខែសំដៅពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឱកាសជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារថ្នាក់ដឹកនាំនៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិកកាលពីថ្ងៃទី០៤វិច្ឆិកា លោករដ្ឋមន្ត្រីក៏បានណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិកត្រូវពង្រឹងទៅលើការវិភាគមុខងារ ដើម្បីទទួលបាននូវមន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមគោលការណ៍នៃការវិភាគមុខងារសំដៅពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក រួមមាន៖ ១) ការវិភាគមុខងារ ត្រូវមានការវិភាគត្រឹមត្រូវ ស៊ីជម្រៅដើម្បីអាចជ្រើសរើសបានមន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមការវិភាគមុខងារ។ ២) សូមពិនិត្យ និងតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានរបស់មន្ត្រី (CheckIn Me) ដើម្បីគ្រប់គ្រងនូវព័ត៌មានមន្ត្រីមកបម្រើការងារ និងមន្ត្រីមិនបានបំពេញការងារព្រមទាំងត្រូវមានរៀបចំជារបាយការណ៍ប្រចាំខែ។ ៣) សូមពិនិត្យទៅលើការងារតាមផ្នែកនីមួយៗ និងត្រូវស្វែងយល់ដឹងអំពីការងារដែលត្រូវធ្វើ និងការងារដែលត្រូវជៀងវាងដើម្បីកុំឱ្យមានបញ្ហាការងារក្នុងអង្គភាព ហើយបញ្ហាណាដែលប្រឈមត្រូវដោះស្រាយភ្លាមៗ
ក្នុងការឈានទៅដល់សម្រេចបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់។

លោករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាយកដ្ឋានគ្រប់គ្រងបុគ្គលិកដើម្បីបង្ហាញពីសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធទៅតាមការិយាល័យនីមួយៗ ព្រមទាំងកំណត់គោលដៅបន្ទាប់ដែលនាយកដ្ឋានមានសម្រាប់ការងារបន្តទៀត។

ក្នុងការរាយការណ៍នេះ ក៏ឃើញថា មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ និងកត្តាប្រឈមមួយចំនួនត្រូវកែតម្រូវ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស ចំណេះដឹងបច្ចេកទេសក្នុងការគ្រប់គ្រងការងាររួមទាំងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង