ព័ត៌មានជាតិ
សម្ដេច ប៊ុន រ៉ានី៖ អង្គកឋិនដង្ហែទៅកាន់វត្តខ្មែរក្រោម ឆ្លុះបញ្ចាំងពីមហាសាមគ្គីគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តខ្មែរក្រោម បានឆ្លុះបញ្ចាំងឱ្យឃើញពីការជួបជុំនៃប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ប្រកបដោយភាតរភាព មិត្តភាព និងសាមគ្គីភាពក្រោមដំបូលសុខសន្តិភាព។

អញ្ជើញសំណេះសំណាលជាមួយពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទាន នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេស វៀតណាម នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរនៅកម្ពុជា និងនៅគ្រប់ទិសទីតែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ជាដើម។ ជាក់ស្ដែង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះជាអង្គកឋិនទានជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាពក្នុងចំណោមមហាពុទ្ធបរិស័ទ និយាយជារួម និងនិយាយដោយឡែក ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលនៃសុខសន្តិភាព។

សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តថា«អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះ មិនមែន ទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងសម្ដេចបានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្អាកជាច្រើនឆ្នាំដោយសារតែមានធុរៈគ្រួសារ ក្នុងនោះ លោកឱពុកក្មេករបស់សម្តេចបានទទួលមរណភាពនៅឆ្នាំ២០១៣ និងអ្នកម្តាយបង្កើតបានទទួលមរណភាពនៅឆ្នាំ២០២០ ជាហេតុធ្វើឱ្យគម្រោងរៀបចំអង្គកឋិនទាន ដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល។
នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្របសម្រាប់ការធ្វើអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមនាពេលនេះ ហើយអង្គកឋិនទាននេះ ទទួលបានការជួយជ្រោមជ្រែង គាំទ្រយ៉ាងខ្លាំងពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់សម្តេច ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា ព្រមទាំងមានការជួយសម្របសម្រួលពីរដ្ឋាភិបាលវៀតណាម និងថ្នាក់ដឹកនាំខេត្តត្រាវិញគ្រប់ជាន់ថ្នាក់ផងដែរ។ នេះជាការថ្លែងរបស់សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ដដែល។

ក្នុងពិធីសំណេះសំណាលនេះ សម្តេច ក៏បានវាយតម្លៃខ្ពស់ចំពោះខ្មែរក្រោម ដែលបានបន្តថែរក្សាបានវប្បធម៌ប្រពៃណីខ្មែរ តជំនាន់មកនេះ និងបានអរគុណចំពោះរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់វៀតណាម ដែលបានបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមរស់នៅ និងគោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនជារៀងរហូតមក និងបន្តថែរក្សាពូនជ្រុំឱ្យរីកចម្រើន រាប់ជំនាន់ទៅមុខទៀត ដើម្បីចូលរួមចំណែកនៅក្នុងការថែរក្សាបេតិកភណ្ឌដែលមនុស្សជាតិមាន។

គួរជម្រាបថា កាលពពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំដង្ហែអង្គកឋិនទានទៅដល់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយប្រារព្ធពិធីសាសនាតាមប្រពៃណីខ្មែរ នៅវត្តនេះ។ លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា