ព័ត៌មានជាតិ
នេះជាទិដ្ឋភាពផ្លូវជាតិលេខ ៣១ បំបែកពីបែកគុសទៅកំពង់ត្រាច ស្ថាបនារួចរាល់ស្ទើរ ១០០%
គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចលទ្ធផលស្ទើរ ១០០% ដែលមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល និងឆាប់រហ័ស។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារនិងលើកកម្រិតផ្លូវជាតិលេខ ៣១ តែងតែចុះជាប់ផ្ទាល់ប្រចាំដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដោយបានអះអាងពីដំណើរការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ដែលអាចធានាឱ្យបានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីភាពធន់មាំ ធំទូលាយ ខ្សែផ្លូវជាតិលេខ៣១ ក៏មានសម្រស់ស្រស់សស្អាត អមដោយស្រែស្រូវចម្ការប្រជាពលរដ្ឋ និងរុក្ខជាតិបៃតងត្រជាក់ភ្នែកផងដែរ៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ