ព័ត៌មានជាតិ
ថ្ងៃនេះខេត្តព្រះសីហនុមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាលើកដំបូង
ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា នៅថ្ងៃនេះខេត្តព្រះសីហនុមិនមានអ្នកឆ្លងកូវីដ១៩ថ្មីជាលើកដំបូង។ ប៉ុន្តែមានអ្នកជំងឺជាសះស្បើយរហូតដល់១២នាក់។
ចំណែករាជធានីភ្នំពេញនៅតែបន្តកើនឡើងដដែលគឺរកឃើញ២៨នាក់ ខេត្តកណ្តាលមាន១៦នាក់កោះកុង៨នាក់ ព្រៃវែង៧នាក់ និងកំពង់ធំ១នាក់ ក្នុងចំណោមឆ្លងសហគមន៍ចំនួន៦០នាក់។

ក្រសួងសុខាភិបាលបានបន្តថា នៅព្រឹកនេះក្រសួងរកឃើញអ្នកឆ្លងថ្មីចំនួន៦២នាក់ទៀតក្នុងនោះករណីឆ្លងសហគមន៍ចំនួន៦០នាក់និងអ្នកដំណើរពីបរទេសចំនួន០២នាក់ព្រមទាំងមានអ្នកជាសះស្បើយចំនួន២១នាក់ផងដែរ។
ខេត្តព្រះសីហនុដែលធ្លាប់មានឆ្លងច្រើន នៅថ្ងៃនេះបែរជាមិនមានអ្នកឆ្លងថ្មីសូម្បីតែ១នាក់និងមានអ្នកជាសះស្បើយចំនួន១២នាក់ និងនៅសល់អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១០៤នាក់ទៀត។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ១៩សរុបចំនួន១២២ នាក់ក្នុងនោះមានអ្នកជាសះស្បើយ៦១៩នាក់និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៦០៤នាក់ក្នុងនោះមានអ្នកជំងឺ១នាក់បានស្លាប់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍