Connect with us

ព័ត៌មានជាតិ

លោក លីវ វណ្ណថេង ក្លាយជាអភិបាលស្រុកល្វាឯម ជំនួសលោក កន សុខកាយ ដែលរបូតតំណែងព្រោះសូកលុយ លោក លី សាម៉េត ៣០ម៉ឺនដុល្លារ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក លីវ វណ្ណថេង ឱ្យទៅកាន់តំណែងជាអភិបាលស្រុកល្វាឯម។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអនុក្រឹត្យមាត្រា១ សម្រេចដូច្នេះ៖«ត្រូវបានតែងតាំងលោក លីវ វណ្ណថេង ឋានន្តរស័ក្ដិវរមន្ត្រីថ្នាក់លេខ១  ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។»។

លោក លីវ វណ្ណថេង ធ្លាប់បំពេញការងារជាចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងរយៈពេលជិត៤អាណត្តិ។ កាលណោះ លោក លីវ វណ្ណថេង ទទួលបានតំណែងជាចៅសង្កាត់ព្រែកថ្មី តាមរយៈការបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ។ ក្រោយបំពេញការងារជាច្រើនឆ្នាំ  នៅខែវិច្ឆិកា ឆ្នាំ២០២២ លោក លីវ វណ្ណថេង ត្រូវបានតែងតាំងជាអភិបាលរងស្រុកកៀនស្វាយខេត្តកណ្ដាល។

តំណែងជាអភិបាលស្រុកល្វាឯម របស់លោក លីវ វណ្ណថេង នាពេលនេះ គឺជំនួសលោក កន សុខកាយ ដែលរបូតតំណែងព្រោះសូកលុយ៣០ម៉ឺនដុល្លារ ទៅបុគ្គល លី សាម៉េត។

សូមរម្លឹកថា រាប់ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ តំណែងជាអភិបាលស្រុកល្វាឯម  ស្ថិតក្រោមដែនសមត្ថកិច្ចរបស់លោក កន សុខកាយ។ ប៉ុន្តែក្រោយ សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា លោក កន សុខកាយ ចាញ់បោកលោក លី សាម៉េត អស់ទឹកប្រាក់៣០ម៉ឺនដុល្លារ ជាថ្នូររត់ការផ្ទេរតំណេងពីអភិបាលស្រុកល្វាឯម ទៅជាអភិបាលក្រុងអរិយក្សត្រ ពោលគឺនៅថ្ងៃទី០៨ ខែតុលា លោក កន សុខកាយ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យបញ្ចប់មុខតំណែងពីអភិបាលស្រុកល្វាឯម៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម