ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បង្កើតភូមិ«ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់
តាមសំណើររបស់រដ្ឋបាលខេត្តពោធិ៍សាត់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះ ចេញប្រកាសស្ដីពី «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ដែលមានស្ថិតនៅក្នុងភូមិសាស្ត្រឃុំ ព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់។

នៅក្នុងប្រកាស ត្រង់មាត្រា១ សម្រេចដូច្នេះ៖«បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់»។
តាមឯកសាររបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ គិតត្រឹមខែមករា ឆ្នាំ២០២៤ កម្ពុជា មានភូមិសរុបចំនួន១៤៥៧៧ភូមិ។
កម្ពុជាមានរាជធានីខេត្តចំនួន២៥, ស្រុក ក្រុង ខណ្ឌសរុបចំនួន២០៩, ឃុំ សង្កាត់ចំនួន១៦៥២ ៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់