ព័ត៌មានជាតិ
១០ខែឆ្នាំនេះ ច្រកចេញចេញចូលតែមួយក្រុងខេមរភូមិន្ទទទួលចំណូលបាន៦៦លានរៀល
ការិយាល័យច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ បានទទួលចំណូលពីការផ្តល់សេវារដ្ឋបាលសាធារណៈចំនួន៦៦លានរៀល ក្នុងនោះមានចំនួនប្រជាពលរដ្ឋស្វែងរកសេវាចំនួន១១.០១៩នាក់ បើគិតត្រឹមខែ១០ខែឆ្នាំ២០២៤នេះ។

មិនខុសគ្នាប៉ុន្មានចំពោះចំណូលដែលបានមកពីការផ្តល់សេវាសាធារណៈរបស់មន្រ្តីនៅការិយាល័យច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ ទោះបីជា១០ខែឆ្នាំ២០២៤នេះទទួលបានត្រឹម៦៦លានរៀល។ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ថយចុះតែជាង២០ម៉ឺននាក់រៀលប៉ុណ្ណោះ។
លោកស្រី នួន ផាន់នី អនុប្រធានស្តីទីការិយាល័យច្រកចេញចេញចូលតែមួយក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា ថា អំឡុងពេល១០ខែឆ្នាំនេះ មានប្រជាពលរដ្ឋសរុប១១.០១៩នាក់ បានមកស្នើសុំសេវានៅច្រកចេញចូលតែមួយក្រុង។ កញ្ចប់សេវារដ្ឋបាលទាំងនោះ ភាគច្រើនការស្នើសុំបញ្ជាក់លើនីត្យានុកូលកម្ម អត្រានុកូលដ្ឋាន ការផ្ទេរអចលនទ្រព្យ និងឯកសារសញ្ញាបត្រជាដើម។

លោកស្រី នួន ផាន់នី បន្តថា តួលេខពលរដ្ឋមកសុំបញ្ជាក់សេវាថយចុះប្រមាណ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ ស្របពេលស្ថានភាពសេដ្ឋកិច្ចពុំសូវល្អដូចមុនការផ្ទេរទិញលក់ដីធ្លីផ្ទះ ព្រមទាំងការសាងសង់សំណង់ មិនសូវមានសកម្មភាពលេចធ្លោខ្លាំង។
ទោះបីយ៉ាងណា ក្រុមមន្រ្តីប្រចាំការនៅច្រកចេញចូលតែមួយក្រុង ដោយមានលោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមភូមិន្ទ ដឹកនាំគឺនៅបន្តពង្រឹងគុណភាពផ្តល់សេវាឱ្យបានឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងកាត់បន្ថយមិនឱ្យអ្នករត់ការក្រៅផ្លូវការជូនប្រជាពលរដ្ឋ។

រដ្ឋបាលក្រុងខេមភូមិន្ទ ក៏អំពាវនាវដល់ពលរដ្ឋដែលជាគ្រប់ម្ចាស់សេវារដ្ឋបាល ត្រូវមកស្នើសុំសេវាដោយខ្លួនឯងផ្ទាល់នៅច្រកចេញចេញចូលតែមួយក្រុង ចៀសវាងទៅពឹងពរអ្នករត់ការសេវាក្រៅផ្លូវការដែលធ្វើឱ្យខាតបង់ថវិកា ពេលវេលា ឬចោទប្រកាន់ថាមន្រ្តីបម្រើសេវាពុំបានល្អដូចគ្នាចង់បាន។
លោក សំ ឡាយ ជាពលរដ្ឋសង្កាត់ស្ទឹងវែង និងអ្នកស្រី ហះ ម៉ារី ជាពលរដ្ឋសង្កាត់ដងទង់ បានលើកសរសើរពី និងអរគុណចំពោះសកម្មភាពការងារផ្តល់សេវារបស់មន្រ្តីថា ពួកគាត់ពិតជាមានក្រមសីលធម៌ និងផ្តល់សេវារដ្ឋបាលប្រកបដោយទំនុកចិត្តខ្ពស់ដែលធ្វើពួកគាត់ជាពលរដ្ឋពិតជាពេញចិត្តជាខ្លាំង។

ក្រុមពលរដ្ឋដដែល អះអាងថា ការមកទទួលសេវាសាធារណៈនៅច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ ប្រព្រឹត្តបានល្អ តម្លាភាព លឿនឆាប់រហ័ស ពិសេសគ្មានការទារកម្រៃខុសគោលការណ៍នោះទេ ខណៈមានតារាងតម្លៃមុខសេវាបង្ហាញឱ្យដឹងច្បាស់លាស់ពុំអាចក្លែងបន្លំបាន៕
អត្ថបទ៖សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា