Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង៖ ឧក្រិដ្ឋជនយកបច្ចេកវិទ្យាជឿនលឿន ទាក់មនុស្ស ដើម្បីធ្វើសកម្មភាពជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់

បានផុស

នៅ

លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ លើកឡើងថា វិទ្យាសាស្ត្រដ៏ទំនើប ជឿនលឿនទាំងឡាយ ត្រូវបានបង្កើតឡើង ដើម្បីបម្រើក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍរីកចម្រើនរបស់មនុស្សជាតិ។ ទោះបីជាយ៉ាងនេះក្តី បច្ចេកវិទ្យា ក៏ត្រូវបានឧក្រិដ្ឋជនប្រើប្រាស់ធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់នៃបទឧក្រិដ្ឋគ្រប់រូបភាព រួមទាំងការ ជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់ទម្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលរងខេត្ត លើកឡើងដូច្នេះ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនសុ្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល” ធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។

លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល។

លោកស្រី បានរម្លឹកទៅកាន់អង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការ ប្ដេជ្ញា ចិត្តយ៉ាង មុះមុត ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀតដែលបាន និងកំពុងតែយាយី បំផ្លាញដល់ សង្គមជាតិ យ៉ាងធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ និង ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

បន្ថែមពីនេះ លោកស្រី យក់ ស៊ីណាត ក៏បានសរសើរគ្រប់ការចូលរួមរបស់អង្គការដៃគូដែលជានិច្ចការខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងសហការជាមួយ រួមគ្នារិះគិតរកមធ្យោបាយ ដើម្បីបង្ការទបស្កាត់ បង្រ្កាប ព្រមទាំងផ្តល់កិច្ចការពារជនរងគ្រោះ  និងបានចូលរួមដោះស្រាយបញ្ហាប្រឈមប្រជាពលរដ្ឋតាមសហគម៍ដែលមានភាពរងគ្រោះ និងជនសន្តោប្រវេសន៍ដែលគ្មានសុវត្ថិភាព។

លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត ក៏បានថ្លែងទៅកាន់អ្នកចូលរួមថា  «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧  »  ដើម្បីការលើកកម្ពស់សន្តិសុខ   សុវត្ថិភាពមនុស្សជាតិនិងការលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍនជាតិគ្រប់វិស័យ៕

អត្ថបទ​៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម