ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» ឆ្នាំ២០២៤-២០២៩
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» (Skills for Better Jobs Projects) នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា រួមនិងថ្នាក់ដឹកនាំតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
លោក ហេង សួរ បានថ្លែងថា គម្រោងដែលត្រូវអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩នេះ គឺជាគម្រោងអភិវឌ្ឍន៍ជំនាញទី១ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រឥណទានសម្បទាន និងហិរញ្ញប្បទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោក។
គម្រោងនេះ មានគោលបំណងពង្រឹងគុណភាពជំនាញ និងឆ្លើយតបនឹងកម្លាំងពលកម្មកំពុងបំពេញការងារ និងកម្លាំងពលកម្មថ្មី ដែលទើបចូលមកដល់ទីផ្សារការងារ តាមរយៈការបង្កើនគុណភាពជំនាញ និងការផ្តល់ព័ត៌មាន ក៏ដូចជាការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារកាន់តែប្រសើរ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ផ្អែកតាមបម្រែបម្រួលនិន្នាការ និងសុទិដ្ឋិនិយមនៃការរីកចម្រើននៃឧស្សាហូបនីយកម្មសកល «គម្រោងជំនាញការងារកាន់តែប្រសើរ» នេះ គឺត្រូវបានរៀបចំឡើង និងអនុវត្តស្របគ្នាជាមួយនឹង «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក» និង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០» ដែលរាជរដ្ឋាភិបាលទើបបានដាក់ចេញនាពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្របេសកកម្មអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ជាពិសេសសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះតែម្តង។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាធនាគារពិភពលោក នឹងបន្តជួយជំរុញការផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាកំណើនសេដ្ឋកិច្ច និងសម្រេចទិសដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»