Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖ សូមកុំយកវិជ្ជាជីវៈពេទ្យទៅធ្វើជាមុខជំនួញ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន

បានផុស

នៅ

លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែតបានណែនាំដល់គ្រូពេទ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់ «សូមកុំយកវិជ្ជាជីវៈពេទ្យទៅធ្វើជាមុខជំនួញ!» និងត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាប់ជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ កាលពីរសៀលថ្ងៃទី០៥វិច្ឆិកា ឆ្នាំ២០២៤។

លោកសាស្ត្រាចារ្យបានលើកឡើងទៀតថា សិក្ខាសាលានេះគឺជាជំហ៊ានមួយដ៏សំខាន់សម្រាប់ការកសាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជាសម្រាប់ការអនុវត្តន៍ និងសម្រេចបានការប្រយុទ្ធនឹងជំងឺមហារីកប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះ បានទទួលជោគជ័យ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោយពីមានការបង្ហាញខ្លឹមសារនៃសេចក្តីព្រាងដោយតំណាងក្រុមការងារកសាងផែនការនេះ ទៅកាន់សិក្ខាកាមចំនួន៨២នាក់
ដែលរួមមានថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកនៅមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ City Cancer Challenge Foundation តំណាងធនាគារពិភពលោក និងអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះក៏បានរៀបចំក្រុមការងារបានបែងចែកឱ្យមានការពិភាក្សាលើប្រធានបទចំនួន៧ក្រុមរួមមាន៖
១/ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត និងវេជ្ជសាស្រ្តនុយក្លេអ៊ែរ

២/ ការធ្វើរោគវិនិច្ឆ័យតាមវិភាគរោគសាស្រ្ត
៣/ ការព្យាបាលជំងឺមហារីកតាមបែបវេជ្ជសាស្រ្ត និងដោយកាំរស្មី
៤/ ការព្យាបាលដោយសល្យសាស្រ្ត
៥/ ជំងឺមហារីកកុមារ
៦/ ការថែទាំសម្រន់
៧/ យន្តការគាំទ្រ។

សិក្ខាកាមម្នាក់ៗបានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាដោយពិនិត្យសកម្មភាពយុទ្ធសាស្រ្តនីមួយៗ កែសម្រួលខ្លឹមសារ និងដាក់បន្ថែមធាតុចូលទៅក្នុងសេចក្តីព្រាងនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា។ លទ្ធផលនៃការពិភាក្សាពីក្រុមនីមួយៗត្រូវបានបង្ហាញទៅកាន់អង្គពីធីទាំងមូល និងត្រូវបានសំយោគ និងដាក់បង្ហាញទៅកាន់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលជាគណៈអធិបតីដោយប្រធានក្រុមការងារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម