Connect with us

ព័ត៌មានជាតិ

ប្រជាកសិករម្នាក់នៅស្រុកថ្មគោល អាចរកចំណូលពីបន្លែស្ពៃក្រញាញ់បានចន្លោះពី១ពាន់ដុល្លារ ដល់ជិត៥ពាន់ដុល្លារក្នុងមួយខែ

បានផុស

នៅ

លោក សោម ចាន់ថា អាយុ៥២ឆ្នាំ ជាកសិករ និងជាអនុប្រធានសហគមន៍ តាសីសាមគ្គី រស់នៅភូមិតាសី ឃុំតា
ម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់ឲ្យថា រយៈពេលចុងក្រោយនេះ បន្លែស្ពៃក្រញ៉ាញ់ មានការខ្វះខាតមិនមានតាមតម្រូវការទីផ្សារ ទើបបន្លែស្ពៃប្រភេទនេះមានតម្លៃល្អ។ លោកថា ដោយសារលោកបានមើលឃើញអំពីការខ្វះខាត​នៅលើទីផ្សារនេះ ទើបលោកបានដាំបន្លែស្ពៃនេះ លើផ្ទៃដី ២៥០ម៉ែត្រការ៉េ និងមានរោងសំណាញ់១៦ខ្នង តែលោកថា
ត្រូវចំណាយលើការសាងសង់រោង ខណៈកសិករមួយចំនួនមិនសូវមានថវិកាក្នុងការសាងសង់នោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិកររូបនេះបន្តថា ការចំណាយថវិកាសាងសង់រោងសំណាញ់ ដើម្បីដាំបន្លែឲ្យមានសុវត្ថិភាពទាំងគុណភាព និងបរិមាណ គឺកសិករគួរតែចំណាយ ព្រោះការធ្វើរោងវាចំណេញក្នុងការដាំដុះបានគ្រប់រដូវកាល មិនថាខែប្រាំង ឬខែវស្សានោះទេយើងអាចដាំបាន និងអាចជួយកាត់បន្ថយទឹក ថ្នាំពុល ពិសេសកម្លាំងពលកម្ម ក៏មិនចំណាយលើដំណាំដែលដាំក្នុងរោងនេះប៉ុន្មានដែរ។ លោកថា ពាក់ព័ន្ធនិងបច្ចេកទេសក្នុងការដាំបន្លែក្នុងផ្ទះសំណាញ់នេះ ដំបូងត្រូវសាងសង់រោង រៀបចំដី ទុយោទឹក ទើបដាក់គ្រាប់ពូជដាំតែម្តង ដោយប្រើរយៈពេល២៨-៣០ថ្ងៃ អាចប្រមូលផលបានហើយ។ ចំពោះការថែទាំវិញ យើងត្រូវប្រើជីអាចម៍គោ តែត្រូវធ្វើជាជីកំប៉ុសជាមុនសិន ទើបយកមកប្រើប្រាស់លើដំណាំបន្លបានហុចផលល្អ បើប្រើអាចម៌គោភ្លាមៗក៏មិនល្អដែរ តែបើសម្រាប់លោក លើផ្ទៃដី២៥០ការ៉េ លោកបានប្រើអាចម៍គោចំនួន៥០០​គីឡូក្រាម ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី មួយចំនួន ហើយប្រើប្រាស់បន្តិចបន្តួច ដើម្បីជួយពន្លឿនក្នុងការដាំដុះឲ្យលឿនជាងមុន។

លោកបន្តថា បច្ចុប្បន្នស្ពៃក្រញាញ់ ទីផ្សារបានកុម្ម៉ង់ សហគមន៍របស់លោក១ថ្ងៃ១តោន តម្លៃ៣៥០០រៀលក្នុង១​គីឡូក្រាម ខណៈការប្រមូលផលរបស់លោក បាន៥០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយក្រៅពីទីផ្សារក្នុងខេត្តបាត់ដំបង ក៏បាននាំចេញទៅបណ្ដារាជធានីខេត្តមួយចំនួនផងដែរ ដូចជា រាជធានីភ្នំពេញ បន្ទាយមានជ័យ សៀមរាប និងប៉ោយប៉ែត ជាដើម។ លោកថា “ចំពោះតម្រូវការមិនខ្វះទេទីផ្សារ គឺខ្វះតែស្ពៃមិនមានគ្រប់ចំនួនសម្រាប់ផ្គត់ផ្គង់ទៅវិញទេ”។

លោក សោម ចាន់ បញ្ជាក់ថា ក្នុងមួយវគ្គ ឬក្នុងមួយខែៗ លោកប្រមូលទិន្នផលស្ពៃក្រញាញ់បានចំណូល២០០០ដុល្លារ ហើយបើសិនជាស្ពៃក្រញាញ់ធ្លាក់តម្លៃ យ៉ាងហោចក៏ក្នុងមួយវគ្គអាចលក់បានតម្លៃចាប់ពី១០០០ដុល្លារទៅ១៥០០ដុល្លារដែរ។

លោកអះអាងថា ការដាំបន្លែក្នុងផ្ទះសំណាញ់នេះ កម្ររធ្លាក់ចុះដល់ក្រោម១០០០ដុល្លារណាស់ក្នុង១វគ្គ ឬ១ខែ មានតែខែខ្លះអាចប្រមូលទិន្នផលបានខ្ពស់ ចំណូលឡើងរហូតដល់ជិត៥០០០ដុល្លារក៏មាន។ ក្នុងនោះលោកក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ងាកមកដាំបន្លែសុវត្តិភាព ដើម្បីឲ្យអ្នកយទទួលទានបានសុខភាពល្អ និងលក់ចេញបានតម្លៃថ្លៃអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ដោយមិនចាំបាច់ចាកចេញពីក្រុមគ្រួសារ ព្រោះតែទៅធ្វើសំណាកស្រុក ដោយប្រថុយប្រថានខុសច្បាប់ក្នុងប្រទេសជិតខាងនោះដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម