Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ស្នើភាគីកូរ៉េខាងត្បូង បង្កើនកូតាទទួលពលករជំនាញកម្ពុជាឱ្យបានច្រើនថែមទៀត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានស្នើរដ្ឋបាលស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ ប្រទេសកូរ៉េខាងត្បូង បង្កើនកូតាទទួលពលករកម្ពុជាឱ្យបានច្រើនបន្ថែមទៀតទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសទទួលជួបសម្តែងការគួសមជាមួយគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ កូរ៉េខាងត្បូង ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ។

ជំនួបនេះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ។

លោករដ្ឋមន្ត្រី ហេង​ សួរ បានអរគុណដល់រដ្ឋបាលស្រុកកូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ ហើយក៏នឹងបន្តទទួលយកពលករកម្ពុជាសម្រាប់ឆ្នាំ២០២៥ផងដែរ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏អរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងយកចិត្តទុកដាក់គាំពារពលករកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ។

លោករដ្ឋមន្ត្រី សង្ឃឹមថា រដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជាឱ្យបានច្រើនបន្ថែមទៀតទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។

ក្នុងជំនួបនេះដែរ លោក ស៊ីម ដុកសប់ បានកោតសរសើរដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅក្នុងស្រុកកូឆាង ថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែពេញចិត្តជាខ្លាំង។ ទន្ទឹមនេះ លោក សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជូនពលករកម្ពុជាមានអត្តចរិតល្អដូចនេះ។

លោក ស៊ីម ដុកសប់ បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកកូឆាងបានបង្កើតអន្តេវាសិកដ្ឋានសម្រាប់ពលករកម្ពុជាស្នាក់នៅ ដែលនេះជាគំរូថ្មីមួយក្នុងការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលមកធ្វើការនៅក្នុងតំបន់នេះ។

សូមបញ្ជាក់ថា ស្រុកកូឆាងនៃខេត្តឆល់ឡាប៊ូកដូ មានតំបន់ជាប់ឆ្នេរសមុទ្រ ដែលមានសេដ្ឋកិច្ចផ្តោតសំខាន់លើវិស័យធំៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ ជាពិសេសផ្នែកកសិកម្ម ដែលមានសក្តានុពលលើការដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែលមានដំណាំសំខាន់ៗដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការពលកម្មជាច្រើននាក់ដើម្បីធ្វើការនៅតាមកសិដ្ឋាននានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បទសង្ក្រាន្តឆ្នាំថ្មី
ជីវិតកម្សាន្ដ៧ វិនាទី មុន

ផលិតកម្ម និងតារាចម្រៀងល្បីៗជាច្រើនរូប បានបញ្ចេញបទចម្រៀងប្រពៃណីអបអរសង្ក្រាន្តឆ្នាំថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

Seungri គ្រោងបណ្តាក់ទុនអាជីវកម្មថ្មីលើទឹកដី ចិន

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

អ្នកនាង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A ដែលសម្របសម្រួលពីសួងរៀបចំដែនដី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ធនាគារពិភពលោក ឲ្យ​អ៊ុយក្រែន​ចំនួន​​៤៣២​លានដុល្លារ ស្ដារហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជួន

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក ហេង សួរ ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ កំពុងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកម្លាំងជំនាញនៅប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម