ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលកែលម្អសួន និង រូបសំណាក សម្ដេចព្រះសង្ឃរាជ ជួន ណាត
ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ ក្នុងរយៈពេលកន្លងមកនេះ គេសង្កេតឃើញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកជួសជុល តុបតែង កែលម្អ វិមានឯករាជ្យ សួនច្បារ សួនកម្សាន្ត សម្រាប់កុមារ ជួសជុល កែលម្អ លាបថ្នាំ តាមគល់ឈើ តុបតែងភ្លើងពណ៌តាមដើមឈើ ព្រមទាំងជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធ នានា ជាច្រើនទៀត នៅតាមសួនច្បារសាធារណៈផ្សេងៗ ក្នុងគោលបំណងត្រៀមទទួលប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តលំហែកាយសម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆាប់ៗ នេះ។

ជាក់ស្ដែងក្រុមការងារជំនាញមួយផ្នែករបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកធ្វើការជួសជុល កែលម្អ សួនច្បារ រង្វង់មូល និង រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលត្រូវកោសឈូស លាងសម្អាត បៀកបាញ់ថ្នាំសាជាថ្មីឱ្យមានសោភណភាពស្រស់ស្អាតឡើងវិញ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញ បានធ្វើការជួសជុល កែលម្អ សួនច្បារ រង្វង់មូល និង រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត ឱ្យមានសោភណភាពឡើងវិញ។

លោកបន្តថា ការងារជួសជុលកែលម្អនេះ បានចាប់អនុវត្តពីថ្ងៃទី ២៧ ខែតុលា ដែលនឹងត្រូវបញ្ចប់រួចរាល់ ក្នុងមួយសប្ដាហ៍ទៀតនេះ គឺរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកឆាប់ៗ នេះ។
មន្ត្រីជំនាញ បានបញ្ជាក់ថា សួនច្បារ រង្វង់មូល និង រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នេះ ក្រុមការងារធ្វើការជួសជុលសម្អាតកម្រាលថ្មបាយក្រៀមបាតក្រោម ឈូសសម្អាតបង្កាន់ដៃ បៀកលាបថ្នាំពណ៌ ស្ពាន់ និង ពណ៌ទឹកមាស ដូចដើមវិញ។ ចំពោះក្បាច់ជើងទម្រកាំជណ្ដើរសម្អាតបាញ់ថ្នាំ។ ចំណែកបល្ល័ង្ក ឆ័ត្រ រួត និង រូបសំណាក ក្រុមការងារ លាងសម្អាត បៀកកាវបិតស្ពាន់ បាញ់ថ្នាំទ្រនាប់ និង បាញ់ថ្នាំពណ៌ស្ពាន់ដូចដើមទាំងអស់ឡើងវិញ។

មន្ត្រីជំនាញដដែលបញ្ជាក់ថា ក្រុមការងារជួសជុល កែលម្អ សួនច្បារ រង្វង់មូល និង រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នេះ គឺក្រុមជាងដែលមានជំនាញ និងបទពិសោធរបស់ក្រុមអ្នកបច្ចេកទេសមកពីសាលារចនារបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
គួររំលឹកថា សួនច្បារ រង្វង់មូល និង រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នេះ បានធ្វើឡើងកាលពីអំឡុងឆ្នាំ ២០០៧ បន្ទាប់ពីលើករូបសំណាកយក្សកាច់កចេញដដែល រហូតមកដល់ពេលនេះរូបសំណាកមានអាយុកាលជិត ២០ ឆ្នាំ ហើយ ហើយកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការជួសជុលលាបថ្នាំជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ