Connect with us

ព័ត៌មានជាតិ

ការិយាល័យច្រកចេញចូលតែមួយ ខណ្ឌសែនសុខ បម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស និងតម្លាភាព

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​សែន​សុខ ក្រោម​ការ​ដឹកនាំ​របស់ លោក ម៉ូវ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ បាន​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្រប់ពេលវេលា គ្រប់​តម្រូវការ ជា​ពិសេស​តាមរយៈ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ ផ្ដល់​សេវា​សាធារណៈ​ដោយ​លឿន រហ័ស និង​តម្លាភាព​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​មក​ទទួល​សេវា​សាធារណៈ​តាមរយៈ​ច្រក​ចេញ​ចូល​តែមួយ​របស់​ខណ្ឌ​សែនសុខ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ រៀងរាល់​ម៉ោង​ធ្វើការ ពេលព្រឹក ចាប់ពី​ម៉ោង ០៧ និង ៣០ នាទី​ព្រឹក ដល់​ម៉ោង ១១ និង ៣០ នាទី​ព្រឹក និង​ពេល​រសៀល ចាប់ពី​ម៉ោង ០២ រសៀល រហូតដល់​ម៉ោង ០៥ និង ៣០ នាទី​ល្ងាច។

ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​សេវា​សាធារណៈ​នៅ​ច្រក​ចេញចូល​តែមួយ បាន​លើក​ឡើង​ថា មាន​ភាព​លឿន រហ័ស និង​មាន​មន្ត្រី​ប្រចាំការ​ទទួល​ឯកសារ​ពី​ពលរដ្ឋ​លឿន​ផង​ដែរ។ បន្ថែម​ទៀត​នោះ ពេល​មក​បញ្ជាក់​ឯកសារ​ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់ សញ្ញាប័ត្រ ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ ជាដើម ពេលខ្លះ​មិន​ចាំបាច់ឱ្យពលរដ្ឋ​ត្រឡប់​ទៅវិញ​នោះ​ទេ គឺ​ឲ្យ​រង់ចាំ​ទទួលយក​ឯកសារ​ទៅវិញ​ភ្លាមៗ ផង​ដែរ។

ទន្ទឹម​នឹង​នេះ លោក​អភិបាល បាន​ណែនាំ​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​បម្រើ​សេវា​សាធារណៈ សេវា​សន្តិសុខ សេវា​ផ្សេងៗ ជា​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋឱ្យបាន​ត្រឹមត្រូវ និង​ចាត់ចែង​កម្លាំង ទាំង​សមត្ថកិច្ច ទាំង​រដ្ឋបាល​ស៊ីវិល ខណ្ឌ​-​សង្កាត់ ប្រចាំការ​ជាប់​ជាប្រចាំ ២៤ ម៉ោង លើ ២៤ ម៉ោង នៅ​ទីស្នាក់ការ ដើម្បី​ចាំ​ទទួល​ផ្ដល់​សេវា បម្រើ​សេវា​សាធារណៈ និង​ទទួល​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មិន​ថា​យប់ ឬ​ថ្ងៃ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម