Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង​ណា​វ៉ា​ត្រា បរិច្ចាគ៣លាន​ដុល្លារ ប្រើពាក្យ​ប៉ុន្មានប្រយោគនេះ ចាក់ចំបេះដូង មហាជនយ៉ាងខ្លាំង​

បានផុស

នៅ

“​ខ្ញុំ​មិន អាច​រស់នៅ​តែឯង បើ​ប្រទេសជាតិ​មាន​ចលាចល គ្មាន​ស្ថេរភាព គ្មាន​សុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយ​ទាំងនេះ​ទៅ​ចាយ​ឯណា​ដែរ ខ្ញុំ​កើត​នៅ​កម្ពុជា​ស្លាប់​នៅ​កម្ពុជា ជួយ​ប្រជាជន​កម្ពុជាជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាព​ទើប​មាន​ភាពរឹងមាំ ពេលនេះមិនមែន​ជា​ពេល បន្ទោសអ្នកណាម្នាក់​ទេ តែ​ជា​ពេល​យើង​ត្រូវ​សាមគ្គី​គ្នា​។​”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ គឺ ពាក្យពេចន៍ប្រកបដោយអត្ថន័យរបស់អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ភ្ជាប់ជាមួយទឹកប្រាក់ ចំនួន៣​លានដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុង​ព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ​។​

​ភាសាចេញពីបេះដូង ដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត មិន អាចកាត់ថ្លៃបាន ខ្លួនតូចថ្លើមធំពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការសាមគ្គីរួមជា កម្លាំងប្រឆាំងនឹងកូវីដ១៩ ជាមួយរដ្ឋាភិបាលគ្រាដែលប្រទេសជាតិមានទុក្ខ​។ ទទឹមគ្នានោះ បានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្ត អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជាខ្លាំង​។

​សូម​បញ្ញាក់​ផងដែរថា ឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី​ឡេង ណា​វ៉ា​ត្រា គ្រុប ធ្លាប់បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១​លាន​ដុល្លារម្ដងរួចមកហើយ ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

អត្ថបទ៖ ស៊ុន ហួរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម