Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន៦រូប ត្រូវបានសម្ដេចធិបតី ប្រគល់ភារកិច្ចតាមវិស័យនីមួយៗ

បានផុស

នៅ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន៦រូប ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចប្រគល់ភារកិច្ចតាមវិស័យសំខាន់ៗរបស់ជាតិ ដើម្បីទទួលបន្ទុកជួយកិច្ចការរបស់នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន៦រូប ដែលក្នុងនោះ លោក ផៃ ប៊ុនឈឿន ត្រូវទទួលបន្ទុកជួយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចការបរិស្ថាន លោក ជា បូរ៉ា ទទួលបន្ទុកជួយសម្តេចធិបតី​​ នាយករដ្ឋមន្ត្រី ក្នុងកិច្ចការទេសចរណ៍។

ចំណែក លោក ប្រាក់ សំអឿន ដែលមានអតីតភាពជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ត្រូវទទួលបន្ទុកជួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខណៈលោក សរ សុវណ្ណ ទទួលបន្ទុកជួយក្នុងកិច្ចការដែនដី នគររូបនីយកម្ម និងសំណង់ និងលោក ជា តារា ទទួលបន្ទុកជួយក្នុងកិច្ចការអតីតយុទ្ធជន។

ដោយឡែក លោក សូ ម៉ារ៉ា ដែលទើបតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកជួយក្នុងកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម