Connect with us

ព័ត៌មានជាតិ

ផ្លូវខេត្ត​ពីរ​ខ្សែ​ចេញពី​ក្រុង​ក្រចេះ ​ទៅ​ស្រុកសំបូរ​ឆ្លង​កាត់​​អន្លង់ផ្សោត​កាំពី​​ទៅ​វត្ត​សសរ ១០០ សម្រេច​​សាងសង់​បាន​ជិត ៨០%

បានផុស

នៅ

គម្រោងស្ដារផ្លូវខេត្តចំនួន​ពីរខ្សែមានផ្លូវ​ខេត្ត​លេខ ៣៧៧ និងផ្លូវ​ខេត្ត​លេខ ៣៧៧A ប្រវែងសរុប ៤៩,១០​ គីឡូម៉ែត្រ ចេញពី​ក្រុង​ក្រចេះ​ទៅ​ស្រុកសំបូរ​ ឆ្លងកាត់​រមណីយដ្ឋាន​អន្លង់ផ្សោតកាំពី ​​​និង​ទៅ​វត្ត​សសរ ១០០ ក្រាលកៅស៊ូ AC សម្រេចបាន ៧៨%។ នេះ​បើ​តាមការបញ្ជាក់ពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥.៥​ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦​ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ឃុំសណ្តាន់ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ ដែលខ្សែ​ផ្លូវខេត្តទាំង ២ ត្រូវបាន​ស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃ​​ដែកកម្រាស់ ២០ សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧-១១ម៉ែត្រ មាន ២ គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩ កន្លែង (នៅលើផ្លូវខេត្តលេខ ៣៧៧)។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ​បាន​បញ្ជាក់ថា បច្ចុប្បន្នខ្សែ​ផ្លូវ​ទាំង​ពីរ​សម្រេច​ការ​ស្ថាបនា​បាន​ច្រើន និង​បាននឹងកំពុងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក​តាមមធ្យោបាយគ្រប់ប្រភេទ និងការដឹកជញ្ជូនទំនិញជួញដូរជាដើម។

ផ្លូវខេត្តទាំង២ខ្សែខាងលើនេះ បានសម្ពោធបើកការរដ្ឋានសាងសង់​កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានលោក​ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីត​រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​លោក ស៊ុន ចាន់ថុល អតីត​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនរួមទាំងលោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោក(World Bank) ប្រចាំកម្ពុជា៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម