ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ផ្តល់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល និងស្អូច ដល់កុមារចាប់ពីខែវិច្ឆិកា-ខែធ្នូ
ក្រសួងសុខាភិបាលបានចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្រ្ជឹលនិងស្អូច នៅទូទាំងប្រទេស ដលល់កុមារដែលមានអាយុពី ៩ខែ ដល់ក្រោម ៥ឆ្នាំ ចាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

មាតាបិតា ឬអាណាព្យាបាលទាំងអស់អាចនាំកូនៗទៅទទួលបន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច ដោយឥតគិតថ្លៃ នៅតាម មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីការពារពួកគេពីជំងឺដ៏កាចសាហាវនេះ។ យុទ្ធនាការវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្រ្ជឹលនិងស្អូច នៅទូទាំងប្រទេសនេះ មាននៅគ្រប់ទីកន្លែងទាំងអស់ ទាំងនៅទីប្រជុំជន និងជនបទ រួមទាំងភូមិដាច់ស្រយាលផងដែរ។
ថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច អាចការពារកុមារ ឬទារកពីសេចក្តីស្លាប់ និងផលវិបាកធ្ងន់ធ្ងរផ្សេងៗ ដូចជា ងងឹតភ្នែក ថ្លង់ ជំងឺរលាកខួរក្បាល ជំងឺរលាកសួត ជំងឹបេះដូងពីកំណើត ជំងឺអន់ថយប្រាជ្ញាស្មារតី។ល។
សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរប្រធានភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ ឬបុគ្គលិកមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ