Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែ និងថាមពលនឹងចាត់វិធានការតាមផ្លូវច្បាប់បង្ក្រាបការជីករ៉ែ អនាធិបតេយ្យ នៅមណ្ឌលគិរី

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបទីតាំងរ៉ែ អនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី និងបានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឺង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ​ និង​ថាមពលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា សកម្មភាពនៃការធ្វើអាជីវកម្មរ៉ែ អនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិជាតិ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ព្រមទាំងបង្ករហានិភ័យដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋ។

លោក អ៊ឺង អៀងថ្លែងថា៖ «លើកនេះ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញវិធានការតឹងរឹងចំពោះ​ជនល្មើសដែលមិនរាងចាល ហើយនឹងកាត់ផ្ដាច់នូវមធ្យោបាយនានា ដែលបានប្រើប្រាស់កន្លង​មក យើងសូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្ម អនាធិបតេយ្យទាំងអស់សូមបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ»។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ថ្លែងថាក្រសួងរ៉ែ និងថាមពលនឹងចាត់វិធាន​ការតាម​ផ្លូវ​ច្បាប់​ បញ្ចប់ជីករ៉ែអនាធិបតេយ្យនៅតំបន់ចុងផ្លាស់។

សូមបញ្ជាក់ថា ទីតាំងបង្ក្រាបបាននៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី មាន១៨ទីតាំង ដោយទីតាំងមានរោង និង​អណ្តូង​រ៉ែ១០ទីតាំង ហើយ​បាន​បញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីតាមច្បាប់, ទីតាំងកិន​រ៉ែតូចតាច​៥ទីតាំង ដោយអប់រំឲ្យបញ្ឈប់ និង៣ទីតាំងទៀត ត្រូវបានស្តារឡើងវិញ ក្រោយទុក​រណ្តៅ​រ៉ែចោល​ជាច្រើន​ឆ្នាំ។

កាលពីថ្ងៃទី ០១ ខែវិច្ឆិកា រដ្ឋបាលខេត្តមណ្ឌលគិរី ការសហការជាមួយក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារចម្រុះ ចុះអនុវត្ត វិធានការច្បាប់ជាធរមានដោយគ្មានការលើកលែង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន និងកំពុងពាក់ព័ន្ធនឹងការប្រកបរបរធ្វើរ៉ែមាសតាមរូបភាពផ្សេងៗដូចជា កកាយ ចោះ កាត់បំផ្លាញបេតុងគំរបរណ្តៅរ៉ែ ជីក កិន វែង ប្រមូលកាកសំណល់ និងរ៉ែ គ្រប់ប្រភេទ គ្រប់រូបភាព។

រដ្ឋបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា៖ «សូមបងប្អូនបញ្ឈប់គ្រប់ សកម្មភាពជាស្ថាពរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមបងប្អូនដែលមានទីតាំងពាក់ព័ន្ធជាមួយករណី ខាងលើនេះ មេត្តារុះរើប្រមូលសម្ភារៈទាំងឡាយណាដែលមិនបម្រើ​ឱ្យបទល្មើរ៉ែមាស ដោយខ្លួនឯងផ្ទាល់ តាមដែលអាចធ្វើទៅបាន ក្នុងករណីមិនព្រមអនុវត្ត ក្រុមការងារនឹងយកឧបករណ៍ កម្លាំងចុះរុះរើ សំអាត ដើម្បីលុបបំបាត់សកម្មភាពអនាធិបតេយ្យរ៉ែមាស ដែលបានប្រើប្រាស់សារធាតុគីមី គ្រឿងសារធាតុផ្ទុះ បង្កគ្រោះថ្នាក់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីតាំងទាំងនេះ»។

ក្រុមការងារមិនអនុគ្រោះ មិនលើកលែង ចំពោះបុគ្គលបានប្រព្រឹត្តប៉ះពាល់លើទីតាំងរណ្តៅ ដែលបានចាក់បេតុងបិទគំរប និងទីតាំងហាមឃាត់ផ្សេងៗទៀត ព្រោះវាបានរំលោភបំពានគោលការណ៍​វិធាន និងច្បាប់ ក៏ដូចជាការណែនាំរបស់រដ្ឋ​បាល​ខេត្តកន្លងមក ដើម្បីកែប្រែតំបន់នេះឱ្យ​មាន​បរិស្ថាន ប្រសើរឡើងវិញ។ នេះបើយោងតាមលោក អ៊ឹង ឌីប៉ូឡា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

សម្ដេចតេជោ លើកកត្តា៤ ដែលពលរដ្ឋសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋាភិបាលគ្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ ទីតាំងនៅតំបន់ឆ្នេរ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម