Connect with us

ព័ត៌មានជាតិ

អង្គការ AHF លើកទឹកចិត្ត និងយកចិត្តទុកដាក់សុខភាពជាចំបងដល់អនាគតស្ត្រីក្នុងទិវាក្មេងស្រីអន្តរជាតិ

បានផុស

នៅ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF )កម្ពុជា​​ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិនៅអនុវិទ្យាល័យទួលសុវណ្ណារាម សង្កាត់ទួលសង្កែទី១ ខណ្ឌបឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និងយុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយសម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ និងការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យ និងពង្រឹងសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀនចៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀតដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

ព្រឹត្តិការណ៍ទិវាក្មេងស្រីអន្តរជាតិរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅតាមបណ្តាប្រទេសនានានឹងរួមបញ្ចូលប្រារព្ធទិវាក្មេងស្រីអន្តរជាតិឆ្នាំ ២០២៤ ជាមួយនឹងព្រឹត្តិការណ៍ពិសេសនៅប្រទេសកម្ពុជាដូចជាការចែកអំណោយសម្ភារៈសិក្សា និងសំឡីអនាម័យដោយឥតគិតថ្លៃដោយមានការចូលរួមពីតំណាងមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ តំណាងក្រសួងអប់រំយុវជន និងកីឡា នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួនជាង៤០០នាក់។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទសស្តីទីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាមានប្រសាសន៍ថា «ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ»។ ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើនចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។

យោងតាមអង្គការយូនីសេហ្វ បានបង្ហាញឲ្យឃើញថា ៧៥%នៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមក្មេងស្រីវ័យជំទង់។ហើយប្រហែលក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ។

ព្រឹត្តិការណ៍ ទិវាក្មេងស្រីអន្តរជាតិលើកកម្ពស់ ការអប់រំផ្លូវបន្តពូជដ៏ទូលំទូលាយ និងសមភាពយេនឌ័រ លើកកម្ពស់ការយល់ដឹង និងជួយក្មេងស្រីឱ្យរស់នៅមានសុខភាពល្អ និងផ្តល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់។​ ដើម្បីលើកកម្ពស់សុខភាព​ និងសុខុមាលភាពរបស់ក្មេងស្រីនៅបណ្តាប្រទេសដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ធ្វើការងារ បានសម្ពោធដំណើរការកម្មវិធី Girls Act ជាកម្មវិធីក្មេងស្រីដែលទទួលបានជោគជ័យនៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ ២០១៦។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះបានពង្រីកទៅជិត៤០នៅតាមបណ្តាប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាមេរិក អាស៊ី និងអឺរ៉ុប។​ សូមចូលទៅកាន់ GirlsAct.org ដើម្បីស្វែងយល់បន្ថែម។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការសកលមិនរកប្រាក់កម្រៃនិងមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការស្វែងរកការគាំទ្រដល់៤៧ជុំវិញពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិកតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។
បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍មិនរកប្រាក់ចំណេញដ៏ធំបំផុតនៅក្នុងពិភពលោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៤ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម