Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ញើសារប្រាប់ លោក ត្រាំ ថា សម្ដេចនឹងធ្វើការជាមួយអាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនង និងប្រយោជន៍រួម

បានផុស

នៅ

(ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភានៃកម្ពុជា ខ្ញុំនៅតែបន្ត ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម រដ្ឋបាលរបស់ឯកឧត្តម និងសភាសហរដ្ឋអាមេរិក ជាពិសេស ព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង ប្រជាជនយើងទាំងពីរ)។ នៅគឺជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងលិខិតផ្ញើរសារអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលិខិតអបអរសាទរ ផ្ញើរចេញនៅល្ងាចថ្ងៃទី០៦ ខែ វិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេច សូមសម្តែងនូវការ អបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរដល់លោក ដូណាល់ ត្រាំ ក្នុងឱកាសដែល  បានជាប់ឆ្នោត សាជាថ្មី ជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក។

សម្ដេច ហ៊ុន  សែន បានអះអាងថា ការជាប់ឆ្នោតសាជាថ្មីរបស់ លោក ត្រាំ នៅក្នុងមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាពមួយដែល បញ្ជាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និង បទពិសោធទូលំទូលាយរបស់លោក ត្រាំ ទាំងក្នុងវិស័យឯកជន និងសាធារណៈ។

សម្ដេច ហ៊ុន សែន មានទំនុកចិត្តយ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតី លោក ត្រាំ នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ។

ស្របពេលដែលកម្ពុជា និងសហរដ្ឋអាមេរិក នឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកនៅ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សម្ដេចតេជោ ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការ យោគយល់ និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម