ព័ត៌មានជាតិ
១០ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជិត ៧០០ លើក បង្កឱ្យមនុស្សស្លាប់-របួស ជាង ៦០ នាក់ និងបំផ្លាញផ្ទះជាង ៧០០ ខ្នង
ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើងជិត ៧០០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៦០ នាក់ បំផ្លាញផ្ទះសំបែងជាង ៧០០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

យោងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែតុលា ឆ្នាំ ២០២៤ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៦៥៩ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៧២៥ ខ្នង តូបផ្សារ ១២២ តូប ឃ្លាំងទំនិញចំនួន ២០ កន្លែង រោងចក្រសិប្បកម្មចំនួន ២១ កន្លែង អគាររដ្ឋបាល ១៨ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១៥ នាក់ និងរបួសចំនួន ៤៨ នាក់។
ក្នុងចំណោមអ្នកស្លាប់ ១៥ នាក់ ក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន ១០៩ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ១៣១ ខ្នង តូបផ្សារចំនួន ២០ តូប ឃ្លាំងទំនិញចំនួន ៦ រោងចក្រសិប្បកម្មចំនួន ៦ កន្លែង អគាររដ្ឋបាល ៤ កន្លែង ស្លាប់មនុស្សចំនួន ៣ នាក់ និងរបួសចំនួន ១០ នាក់។ ក្រៅពីនេះនៅខេត្តកណ្តាលស្លាប់ ១ នាក់ ខេត្តតាកែវស្លាប់ ១ នាក់ ខេត្តស្វាយរៀងស្លាប់ ២ នាក់ ក្រចេះស្លាប់ ១ នាក់ ខេត្តកំពង់ធំស្លាប់ ១ នាក់ កំពង់ឆ្នាំងស្លាប់ ១ នាក់បាត់ដំបងស្លាប់ ១ សៀមរាបស្លាប់ ៣ នាក់ និងខេត្តព្រះវិហាស្លាប់ ១ នាក់។

យោងតាមរបាយការណ៍ដដែលបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ១០ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យគត់សម្គាល់ ដោយ ១០ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤៩៨ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៥៥៥ ខ្នង តូបផ្សារ ៧៩ តូប សាលារៀន ១ ខ្នង ឃ្លាំងទំនិញចំនួន ១០ កន្លែង រោងចក្រសិប្បកម្មចំនួន ៩ កន្លែង អគាររដ្ឋបាល ១២ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ២៨ នាក់ និងរបួសចំនួន ៣៤ នាក់។
បើតាមលោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ