Connect with us

ព័ត៌មានជាតិ

ឈ្មួញ​ឈរ​ជើងនៅ​ក្រុង​ក្រចេះ បង្ហើបតម្លៃទិញ​ស្រូវ​​ពី​កសិករ​ ធ្លាក់ថ្លៃជាង​ឆ្នាំមុន

បានផុស

នៅ

ស្រូវផ្ការំដួលដែល​ជាពូជស្រូវអង្ករល្អរបស់កម្ពុជា និងធ្លាប់មានតម្លៃសមរម្យនៅលើទីផ្សារជាតិនិងអន្តរជាតិនាពេលកន្លង​មក ប៉ុន្តែហាក់បីដូចជាមានការធ្លាក់ចុះបន្តិចនៅ​ពេលនេះ។

លោក ទ្រូ ហុល ជាឈ្មួញឈរជើងប្រមូលបញ្ជាទិញស្រូវនៅភូមិកាប៉ូ នៅ​សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ​បានឲ្យកម្ពុជាថ្មី​ដឹងថា តម្លៃទីផ្សារស្រូវផ្ការំដួលសព្វថ្ងៃនេះ លោកប្រមូលទិញក្នុងតម្លៃចម្លោះពី ១ ២០០រៀល ទៅ ១ ២១០រៀល ក្នុង ១ គីឡូក្រាម ខណៈ​ស្រូវចម្រុះតម្លៃចន្លោះ​ពី ៩០០ រៀល ទៅ ៩២០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃស្រូវផ្ការំដួលឆ្នាំនេះ មានការធ្លាក់ចុះបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើតាមឈ្មួញ​ដដែល​ប្រាប់​ឲ្យ​ដឹង​។

ចំពោះតម្លៃស្រូវចម្រុះ មានដូចជា ចម្រើនផល នាងអំ ភេន ជាដើម តម្លៃធ្លាក់ពីជាង ១ ២០០រៀល មកនៅត្រឹមជាង ៩០០ រៀល

លោក ទ្រូ ហុល បានបញ្ជាក់ថា ក្នុង១ថ្ងៃ លោកអាចប្រមូលទិញស្រូវបានចាប់ពី ១៣០ តោន ទៅ ១៤០ តោន នឹងបាននាំយកទៅលក់នៅប្រទេសវៀតណាមមួយចំនួន និងមួយចំនួនទៀតយកទៅលក់ឲ្យរោងម៉ាស៊ីកិនស្រូវធំនៅខេត្តកំពង់ចាម​។

ជុំវិញតម្លៃស្រូវធ្លាក់ថ្លៃ​នេះ កម្ពុជា​ថ្មី​បាន​ទំនាក់ទំនង​ទៅស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​​មន្ទីរកសិកម្ម​ខេត្ត​ក្រចេះ ​ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​ឆ្លើយតប​នៅឡើយទេ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

Sokha Hotels

ព័ត៌មានពេញនិយម