Connect with us

ព័ត៌មានជាតិ

ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​លើ​កំណាត់​ផ្លូវ ៦០៨ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ មេត្តា​ជួយ​ពិនិត្យ​មើល​ជង្ហុក​ជា​ច្រើន​កន្លែង​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរ ជាពិសេស​នៅ​ពេល​យប់​មើល​មិន​ឃើញ​ជង្ហុក​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា ផ្លូវ​ជង្ហុក​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ ៦០៨ រហូត​ទៅ​ដល់​រង្វង់​មូល​ទួលគោក​ចាស់ ក្នុង​សង្កាត់​បឹង​កក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

បើ​តាម​ការ​សាកសួរ លោក វណ្ណា ជា​ប្រជាពលរដ្ឋ​រស់នៅ​លើ​កំណាត់​ផ្លូវ​ខាង​លើ និង ប្រជាពលរដ្ឋ​ផ្សេងទៀត បាន​លើក​ឡើង​ដូចៗ គ្នា​ថា ជង្ហុក​ទាំងនេះ ដំបូង​ឡើយ​មាន​បន្តិចបន្តួច​នោះ​ទេ តែ​ដោយសារ​អាជ្ញាធរ​មិន​ជួសជុល​ទុក​ឲ្យ​ជង្ហុក​ទាំងនោះ​ទៅ​ជា​ធំ​ទៅៗ។ ពេលខ្លះ​ម្ចាស់ផ្ទះ​បាន​យក កម្ទេច​ថ្ម​មក​ចាក់​បំពេញ​ជង្ហុក ជៀសវាង​មាន​អ្នក​ធ្វើដំណើរ​ជិះ​ធ្លាក់​ជង្ហុក​គ្រោះថ្នាក់​ជាយថាហេតុ។

លោក សុខ បញ្ញា ជា​សន្តិសុខ​យាម​នៅ​ក្រុមហ៊ុន​មួយ​កន្លែង​នៅ​លើ​កំណាត់​ផ្លូវ ៦០៨ បាន​លើក​ឡើង​ដែរ​ថា ចាប់​តាំងពី​លោក​មក​យាម​នៅ​ទីនេះ​ជិត ៤ ឆ្នាំ​ហើយ ផ្លូវ​ជង្ហុក​នេះ​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជា​រឿយៗ។

លោក​បាន​បន្ត​ទៀត​ថា កន្លងមក លោក​ឃើញ​មាន​ខាង​មេភូមិ ខាង​សង្កាត់ ​ជិះ​មក​ថត​កន្លែង​ខូច រួច​ទៅ មិន​ឃើញ​មាន​ការ​ជួសជុល​ទេ។

គួរ​រំលឹក​ផង​ដែរ​ថា កន្លងមក លោក វ៉ាន សារ៉េត ចៅសង្កាត់​បឹង​កក់​ទី ២ បាន​ប្រាប់ កម្ពុជា​ថ្មី ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​ផ្លូវ​ដែល​រង​ការ​ខូចខាត​ចាប់ពី​ផ្លូវ​លេខ ៦០៨ រហូត​ទៅ​ដល់​រង្វង់​មូល​ទួលគោក​ចាស់ គឺ ចំពោះ​បញ្ហា​នេះ គាត់​ធ្លាប់​បាន​រាយការណ៍​ទៅកាន់​សាធារណការ​ខណ្ឌ​រួចរាល់​ហើយ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ខាង​សាធារណការ​ខណ្ឌ នឹង​ចាប់ផ្ដើម​ជួសជុល​នៅ​ពេលណា​ឲ្យ​ប្រាកដ​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ សូម​ជួយ​សម្របសម្រួល​ជួសជុល​ផ្លូវ​ខូច​ខាងលើ​នេះ​ផង ដើម្បី​ឲ្យ​អ្នក​ធ្វើដំណើរ​ងាយស្រួល​ធ្វើដំណើរ​ឡើងវិញ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម