Connect with us

ព័ត៌មានជាតិ

កម្ពុជា​បាន​ទទួល​ការចាប់អារម្មណ៍​រហូត​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ចិន ជប៉ុន កូរ៉េ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក

បានផុស

នៅ

​ភ្នំពេញ ៖ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែង​ថា ចំពោះ​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ទាក់ទង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម (Patent Cooperation ) ដែលជា​ជំហាន​ដំបូង​បាន​ទទួល​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ធំៗ​ជា​បន្តបន្ទាប់ ហើយ​ឈានទៅ​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​រួមមាន ប្រទេស​ចិន ជប៉ុន កូរ៉េ សហគមន៍​អឺរ៉ុប និង​ថ្មីៗ​នេះ ជាមួយ​សហរដ្ឋអាមេរិក។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ខណៈ​ទទួល​ជួប​ជាមួយ​លោក​Michael Tan Keng Siong ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា​ដែល​ទើប​ចប់​អាណត្តិ​នា​ព្រឹក​ថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​សម្តែង​ការ​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​ឯកអគ្គរដ្ឋទូត Michael Tan Keng Siong នៅ​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រសើរ។

ដោយឡែក​ចំពោះ​ទំនាក់ទំនង​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៍ ក៏បាន​ស្ថិតនៅក្នុង​កំរិត​មួយ​គួរកត់សំគាល់។ ជាពិសេស​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ទាក់ទង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម (Patent Cooperation ) ដែលជា​ជំ​ហ៊ាន​ដំបូង អាច​ឲ្យ​កម្ពុជា​ទទួល​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ធំៗ​ជា​បន្តបន្ទាប់ ហើយ​ឈានទៅ​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សារណៈ​យោគយល់​គ្នា​រួមមាន​៖​ប្រទេស​ចិន ជប៉ុន កូរ៉េ សហគម​ន៌​អឺរ៉ុប និង​ថ្មីៗ​នេះ ជាមួយ​សហរដ្ឋអាមេរិក ។​

​លោក​Michael Tan Keng Siong ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អណ​ត្តិ បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ ចំពោះ​ការបំពេញ​បេសកកម្ម​កា​ទូត​ដ៏​ជោគជ័យ​នៅ​កម្ពុជា និង​លទ្ធផល​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌ ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី ក៏បាន​អបអរសាទរ​ចំពោះ​ការប្តូរឈ្មោះ​ក្រសួង ដោយបាន​បន្ថែម​មុខងារ​នៃ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌​នៅក្នុង​នោះ ដែលជា​វិស័យ​ដ៏​មាន​សារៈសំខាន់ ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤។

ទន្ទឹមគ្នា​នោះ​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ក៏បាន​រំលឹក​ពី​ប្រ​វត្តិ​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ដែលមាន​ភាព​សកម្ម​ខាង​វិស័យសេដ្ឋកិច្ច​លើ​ឆាក​អន្តរជាតិ ។ ជាពិសេស ការចរចារ​របស់​ក​ម្ពុ​ជា ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត តាំងពី​ទេសរដ្ឋមន្ត្រី នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។​
​ជា​ចុងក្រោយ​ដៃគូរ​សន្ទនា​បានបង្ហាញ​នូវ​ការមើល​ឃើញថា​៖​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួម សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​កំពុង​មានដំណើ​រ​ការល្អប្រសើរ បើទោះបី​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩ ក៏ដោយ ព្រមទាំង​បានបង្ហាញ​នូវ​ជំហរ​សហការ​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍន៍​បន្ថែមទៀត លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលជា​វិស័យ​ទើប​បញ្ចូល​ថ្មី​របស់​ក្រសួង៕
វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៥ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៥ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៩ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម