ព័ត៌មានជាតិ
កាន់លិខិតឆ្លងដែនកម្ពុជា ប្រើពេលមិនដល់ ៣០ វិនាទី ចេញចូលតាមច្រកអាកាសយានដ្ឋានកម្ពុជា កាន់តែឆាប់រហ័ស
កាលពីឆ្នាំ ២០១៩ កម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធច្រកទ្វារអេឡិចត្រូនិក (E-gates) ដោយមិនបោះត្រាលើលិខិតឆ្លងដែន (E-passports) ដើម្បីសម្រួលដល់ពលរដ្ឋដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរចេញចូលទៅក្រៅប្រទេសកាន់តែងាយស្រួល និងឆាប់រហ័សតាមច្រកទ្វារអាកាសយាដ្ឋានអន្តរជាតិក្នុងប្រទេសកម្ពុជា។
ដំណើរការប្រព័ន្ធច្រកទ្វារអេឡិចត្រូនិក (E-gates) ជួយសម្រួលដល់ពលរដ្ឋដែលកាន់លិខិតឆ្លងដែនកម្ពុជា ដោយមិនចាំបាច់ឈររង់ចាំនៅបញ្ជរមន្ត្រីអន្តោប្រវេសន៍ធ្វើការត្រួតពិនិត្យដូចសព្វមួយដង ដោយសារប្រព័ន្ធនេះពលរដ្ឋអាចដំណើរការដោយខ្លួនឯង លើកលែងតែមានឧបសគ្គខ្លះៗជាបច្ចេកទេសទើបត្រូវការជំនួយពីមន្រ្តីនគរបាលអន្តោប្រវេសន៍។

បើតាមមន្រ្តីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយរូបបានប្រាប់កម្ពុជាថ្មីថា ប្រព័ន្ធនេះក្រៅពីផ្តល់ភាពងាយស្រួល សម្រាប់ពលរដ្ឋខ្មែរដែលត្រូវធ្វើដំណើរចេញចូលទៅក្រៅប្រទេសតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ក៏ជួយដល់អង្គភាពប៉ុស្តិ៍នគរបាលច្រកទ្វារ ងាយស្រួលគ្រប់គ្រងទិន្នន័យអ្នកដំណើរចេញចូល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗរបស់អ្នកដំណើរចេញចូលប្រទេសកម្ពុជា។
យ៉ាងណាមិញ មន្រ្តីអន្តោប្រវេសន៍ដែលប្រចាំការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះប្រាប់ថា ដំណើរការប្រព័ន្ធនេះបានសម្រាប់តែពលរដ្ឋដែលកាន់លិខិតឆ្លងដែនកម្ពុជា ចំណែកលិខិតឆ្លងដែនបរទេសនៅមិនទាន់អាចប្រើប្រាស់បាននៅឡើយទេ ដោយសារនៅមានបញ្ហាបច្ចេកទេសមួយចំនួន។
មន្រ្តីច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហាញពីនីតិវិធីនៃការប្រើប្រាស់ច្រកទ្វារ E Gates ដោយមិនបោះត្រាលើលិខិតឆ្លងដែន (E-passports) ចែកចេញជាពីរគឺដំណើរចេញពីប្រទេសនិងដំណើរចូលប្រទេស។

សម្រាប់ដំណើរចេញពីប្រទេស មាន ៣ ដំណាក់កាល គឺពលរដ្ឋដែលកាន់លិខិតឆ្លងដែនកម្ពុជា ដំបូងត្រូវយកប័ណ្ណឡើងយន្តហោះ ( Boarding Pass) ដាក់ស្កេនលើម៉ាស៊ីន បន្ទាប់ត្រូវស្កេនលិខិតឆ្លងដែន រួចដាក់ម្រាមដៃស្កេន ដែលទាំង ៣ ដំណាក់កាលប្រើពេលត្រឹម ៣០ វិនាទីប៉ុណ្ណោះ។
ដោយឡែកសម្រាប់ដំណើរការចូលប្រទេសវិញ មានតែ ២ ដំណាក់កាល គឺត្រូវស្កេនលើលិខិតឆ្លងដែន បន្ទាប់ស្កេនម្រាមដៃ នោះទ្វារនឹងរបើកចេញចូលដោយស្វ័យប្រវត្តិ ដែលដំណើរការទាំងមូលប្រើពេលត្រឹមតែ ២០ វិនាទីប៉ុណ្ណោះ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់